Part 34

2.2K 139 0
                                    

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 34

_ បន្ទាប់ពីដាក់ទូរស័ព្ទចុះហើយ Jungkook ក៏បើកឡានមកផ្ទះរបស់រាងតូចពិតមែន ។ ពេលមកដល់នាយក៏ដើរចូលមកខាងក្នុងស្រាប់តែប្រទាក់ភ្នែកឃើញបងធម៌ទាំងពីរកំពុងអង្គុយនៅឯសួនក្បែរផ្ទះក៏ ដើរទៅរាក់ទាក់សិន ។

Jungkook: បងប្រុស!! អ្នកបង!!

Mrs Kim: Aww ប្អូនថ្លៃ!! មកផ្ទះបងទាំងព្រឹកមាន អីឬ?

Jungkook: Tae គេឲ្យខ្ញុំមកប្រាប់ថាមានរឿង
ចង់និយាយជាមួយ

Mrs Kim: អ៎ចឹងហ្អេស??

_ Mrs Kim ងក់ក្បាលតិចៗប្រហែលរឿងដែលចង់និយាយនោះមិនមែនជារឿងល្អឡើយ បើមិនចឹងកូនប្រុសគាត់ក៏មិនហៅមកដែរសុខចិត្តនិយាយនៅក្រុមហ៊ុនល្អជាង ។

Mr Kim: Jungkook ពេលនិយាយគ្នាចប់ចុះមកជួបជាមួយបងសិន បងមានរឿងខ្លះចង់សួរឯង

_ គាត់ដាក់ពែងតែចុះប្រាប់ដោយទឹកមុខមុឺងម៉ាត់ធ្វើឲ្យរាងក្រាសមានអារម្មណ៏ថាឆ្ងល់តិចតួចតែក៏មិនគិតចម្លែកចិត្តបានត្រឹមញញឹមតបត ។

Jungkook: បាទដឹងហើយអញ្ចឹងខ្ញុំឡើងទៅរក Tae សិន

_ និយាយហើយគេក៏ដើរទៅរករាងតូចដល់បន្ទប់តែម្ដង ។

< ក្រាក >

_ នាយបើកទ្វារចូលដោយមិនគោះជាមុនបង្ហាញឲ្យឃើញរាងតូចកំពុងអង្គុយកាន់ទូរស័ព្ទមើលវីដេអូមួយនោះតែ Tae ពាក់កាសមិនឲ្យលឺចេញក្រៅជួនជា ពេលដែលឃើញរាងក្រាសមកដល់ គេក៏បិទវាទុក ទៅម្ខាងសិនហើយងើបឈរឡើងទៅរកគេ ។

Tae: ពូមកហើយហ្អេស?

Jungkook: អឹមហើយ Tae មានការអីសំខាន់ឬអត់ ទើបហៅពូមកបែបហ្នឹង?

Tae: អ៎...ទាល់តែមានការសំខាន់ទើបខ្ញុំអាច និយាយជាមួយពូបានចឹងហ្អេស?

_ រាងតូចសួរដោយញញឹមតិចៗលាក់បាំងអារម្មណ៏ ដែលកំពុងឈឺសឹងតែស្លាប់ឈរក៏មិននឹងផងតែគេ នៅតែសម្ដែងបានយ៉ាងល្អ ។ Jungkook ឃើញ បែបនេះក៏ចូលទៅចាប់ដៃស្រឡូនទាំងគូមកកាន់ហើយអង្អែលលួងលោម Tae ក៏អោនក្រសែរភ្នែកមើលដៃធំៗដែលចាប់ដៃគេនោះ វាកក់ក្ដៅតែវា មិនមែនសម្រាប់តែគេម្នាក់ឡើយ ដៃមួយគូនេះទើប តែប៉ះពាល់ស្រីម្នាក់ដែលគេមិនស្គាល់មុខ តែបើ មើលតាមវីដេអូ រាងក្រាសដូចជាពេញចិត្តនឹងក្ដីសុខ ដែលនាងផ្ដល់ឲ្យខ្លាំងណាស់ ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Opowieści tętniące życiem. Odkryj je teraz