❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 39
_ បន្ទាប់ពីដើរមកដល់កន្លែងមួយងងឹតមានពន្លឺព្រាលៗនិងស្ងាត់ហើយ Rosina ក៏ទាញទូរស័ព្ទខលទៅអ្នកដែលខ្លួនណាត់ជួប ។
Rosina: ខ្ញុំមកដល់ហើយលោកនៅឯណា?
??: បែរមកខាងក្រោយមក
_ លឺបែបនេះនាងក៏ងាកទៅឃើញប្រុសនោះកំពុងឈរនៅពីក្រោយទើបបិទទូរស័ព្ទហើយដើរមករក មុននឹងហុចសេមីនៅក្នុងដៃទៅឲ្យគេ ។
Rosina: នេះជាឯកសារនាំចេញនិងចូលស្រាទាំង អស់របស់ Jeon Jungkook ព្រមទាំងឯកសារដែលគ្រោងដេញថ្លៃទិញយករោងចក្រដែរ
_ ប្រុសម្នាក់នោះបើកក្រដាសទាំងអស់យកមកមើលហើយងក់ក្បាលតិចៗ ទាំងអស់នេះសុទ្ធតែជាអ្វីដែល គេចង់បានដើម្បីបំបាក់មុខ Jungkook ដែលតែងតែយកឈ្នះគេគ្រប់រឿងសូម្បីតែរឿងដាក់ថ្នាំរាងតូចកាលពីលើកមុនក៏ត្រូវ Jungkook សុីបានមុន ដូច្នេះ ហើយគេពិតជាមិនសុខចិត្តដាច់ខាត ហើយនេះគឺជាគេ " Jang Hyunseok " អ្នកដែលតែងតែចាញ់ ប្រៀបរាងក្រាស ។
_ ខណៈដែលពួកគេកំពុងជួបគ្នា Tae និង Jimin ក៏ដើរលបៗពួននៅក្បែរនោះដើម្បីលួចស្ដាប់ព្រម ទាំងថតសម្លេងនិងវីដេអូទៀតផងទុកធ្វើជាភស្តុតាងចាប់កំហុសពួកមនុស្សអាក្រក់ ។
Tae: ថតទៅអាMin ថតឲ្យច្បាស់ zoom ផងខ្លាច មើលអត់ឃើញអានៀក..!!
Jimin: ហូយហ្អា៎!! ងងឹតចង់ងាប់ឲ្យច្បាស់ដូចថ្ងៃមែនវុី!!
Tae: យី..តមាត់ច្រើនហាស ឥឡូវថតឲ្យច្បាស់ៗចាំអញប៉ាវសុីជើងមាន់
Jimin: សុំថែមស្លាបហើយកាចូញអូញផង
Tae: អឺៗថតទៅ
_ ពួកគេឈប់និយាយគ្នាហើយលួចលបស្ដាប់បន្តទៀត ។
Mr Jang: អឹម...នាងពូកែមែនដែលអាចយករបស់អស់ទាំងនេះមកអ្នកនាង San តើនាងធ្វើយ៉ាងម៉េចទៅទើបបានផលល្អថ្នាក់នេះ?
Rosina: លោកមិនចាំបាច់សួរនាំអ្វីពីខ្ញុំទេ អ្វីដែលខ្ញុំធ្វើនេះក៏ព្រោះចង់សងសឹកគេដូចជាលោកចឹងដែរ ជឿថាលោកមិនបានភ្លេចទេណា៎ថានឹងធ្វើឲ្យ Jeon Jungkook ត្រូវរលាយអស់ពីខ្លួននោះ
![](https://img.wattpad.com/cover/214707007-288-k412205.jpg)
ŞİMDİ OKUDUĞUN
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romantizmពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...