❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 14
_ បន្ទាប់ពីទ្រហ៊ោយំអស់ទឹកភ្នែកហើយ Taehyung ក៏អស់កម្លាំងទន់ត្របកលង់លក់ក្នុងរង្វង់ដៃអ្នកកម្លោះដែលអោបពីក្រោយយ៉ាងណែន ដៃទាំងគូនេះហើយជាកន្លែងផ្ទុកភាពកក់ក្ដៅដែលគេចង់បានចង់ពួនសំងំជារៀងរហូតទៅ ។
Jungkook: ពូសុំទោសឯងពិតមែន សុំទោស...
_ រាងក្រាសនិយាយវាតិចៗព្រមទាំងអង្អែលសក់ទន់រលោងថ្នមៗ ភ្នែកគេក៏ក្រហមចង់យំ គេមិនបានចង់ឃើញសភាពរបស់រាងតូចពេលនេះទេហើយក៏មិននឹកស្មានដែរថាស្ថានភាពទៅជាធ្ងន់ធ្ងរបែបនេះ ។
_ Jungkook បន្តអោបរាងតូចរហូតដល់គេងលក់ទៅតាម រយៈពេលជាងបីម៉ោងក្រោយមកក្រពះ Taehyung ចាប់ផ្ដើមស្រែករកចំណីដើម្បីធ្វើការកិនរំលាយហើយក៏បង្ខំឲ្យគេបើកភ្នែកភ្ញាក់ដឹងខ្លួនតិចៗ ក៏ទទួលដឹងថាមានអ្វីមកអោបរឹតគេជាប់ដូចសត្វពស់ហួងហែងចំណីយ៉ាងចឹង ។
Tae: អ្ហឹម...ពូKook!!
_ រាងតូចហៅឈ្មោះនាយតិចៗសឹងមិនចង់ជឿ ហើយក៏មិនដឹងថាគេមកអោបខ្លួនតាំងពីពេលណា ឃើញមុខហើយក៏នឹកឃើញដល់រឿងកាលពីព្រឹក មិញ រូបភាពដែលគេមានក្ដីសុខជាមួយស្រីនោះវាលោតឡើងមិនអាចបំភ្លេចបាន វាជាការចងចាំមួយដែលគួរឲ្យស្អប់ខ្ពើមបំផុតក្នុងជីវិត ។
_ Taehyung សម្លឹងមើលមុខលោកពូរហូតញ័របបូរមាត់និងចុងច្រមុះរកកលចង់យំ ដៃក៏ប្រឹងចាប់ដៃធំៗរបស់ Jungkook ឲ្យដកចេញពីខ្លួនទាំងលំបាកធ្វើឲ្យរាងក្រាសភ្ញាក់ឡើងមក ។
Jungkook: Tae...ភ្ញាក់ហើយហ្អេស?
Tae: លែងខ្ញុំ
_ រាងតូចតបកំបុត សែនស្អប់!! កុំថាឡើងអោបសូម្បីប៉ះសាច់គេបន្តិចក៏រាងតូចមានអារម្មណ៏ថាខ្ពើមរអើមដែរ ។
Jungkook: ហេតុអីពូត្រូវលែងក្មេងដែលពូ ស្រឡាញ់នោះ? មិនលែងទេ មិនលែងដាច់ខាត!!
_ រាងក្រាសចចេសទាញរាងតូចឲ្យកាន់តែខិតជាប់ខ្លួនស្អិតឡើង ។
Tae: ទេ! ពូមិនបានស្រឡាញ់ខ្ញុំ ពូគ្រាន់តែ ស្រឡាញ់ពេលមានស្អីៗជាមួយខ្ញុំប៉ុណ្ណោះ ខ្ញុំមើលដឹង...
ESTÁS LEYENDO
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...