Part 55

6.2K 267 4
                                        

❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 55

Tae: Wahh!!! ស្អាតខ្លាំងណាស់!!

_ រាងតូចហារមាត់និងភ្នែកធំៗពេលមកដល់ទល់មុខ ច្រកចូលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបដែលមានទេសភាពស្រស់ស្អាតបានមកដល់ហើយត្រជាក់ដល់ចិត្តតែម្ដង ។

Jungkook: មែនហើយស្អាតខ្លាំងណាស់

Tae: បើដឹងថាកម្ពុជាមានកន្លែងស្អាតអញ្ចឹងអូនមកតាំងពីយូរហើយ មើលចុះមនុស្សក៏ច្រើនទៀត

Jungkook: បើ Tae ចូលចិត្តចាំលើកក្រោយបងនាំ មកលេងទៀត

Tae: ពិតមែនហ្អេស?

Jungkook: អឹម!!

Tae: លោកប្ដីគួរឲ្យស្រឡាញ់ដល់ហើយ!!

_ Tae និយាយទាំងកាយវិការគួរឲ្យស្រឡាញ់ធ្វើឲ្យរាងក្រាសក្នាញ់ហើយអង្អែលក្បាលគេថ្នមៗមុននឹង យកមួកស្លឹកត្នោតមកពាក់កុំឲ្យក្ដៅ ពេលនេះគេ ស្លៀកខោចែវអង្គរចំណែករាងតូចវិញស្លៀកខោសំឡុយរូបអង្គរដូចគ្នាដែរ មើលទៅស្រស់សង្ហារទាំងគូតែម្ដង ។

Tae: ពួកយើងថតរូបជាមួយគ្នាទៅ

_ រាងតូចដកកូនកាមេរ៉ាចេញពីកាបូបចង់ថតរូបជាមួយ Jungkook ។

Tae: បងកាន់ទៅនេះ!!

_ រាងក្រាសទទួលវាហើយថតរូបជាមួយគ្នាបានច្រើនសន្លឹកទើបដឹកដៃគ្នាចូលទៅមើលជុំវិញ ប្រាសាទ ទោះបីមិនដឹងថាមានអីខ្លះក៏គេនៅតែ សប្បាយនឹងមើលដែរថែមទាំងឡើងទៅអុជធូបបន់ ស្រន់ឲ្យរស់នៅសុខសាន្តជាមួយគ្នារហូតទៀតផង ។

_ បន្ទាប់ពីដើរលេងរួចហើយទើបពួកគេជិះកង់បីខ្មែរ មករក Hoseok និង Mooji ដែលស្នាក់នៅ សណ្ឋាគារមួយក្នុងក្រុង ។

Jungkook: ចុះស្រួលបួល

_ រាងក្រាសជួយកាន់ដៃរាងតូចឲ្យចុះពីកង់បីខ្លាចធ្លាក់ ព្រោះជើងគ្នាខ្លីពេកនោះអី ផ្កាប់មុខសុីដីខូចសម្រស់អស់ចប់បាត់ហើយ😐

Tae: អរគុណ

_ Jungkook ឲ្យប្រាក់អ្នករត់កង់បីហើយខលទៅ Hoseok ចំពេលដែលរាងសង្ហារចុះមកចាំល្មម ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Tempat cerita menjadi hidup. Temukan sekarang