❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 19
< គ្រឺង!!! >
_ កណ្ដឹងរោទិ៍របស់មហាវិទ្យាល័យបន្លឺឡើងចំម៉ោង ដប់ត្រឹមបញ្ជាក់ថានិស្សិតទាំងអស់អាចចេញពីថ្នាក់បានហើយ ។
Jimin: Tae!! ឯងទៅក្រុមហ៊ុនឥឡូវមែន?
_ Jimin សួរទៅរាងតូចខណៈកំពុងរៀបសៀវភៅដាក់កាតាប ពួកគេអង្គុយក្បែរគ្នាស្រាប់ស្រួលនិយាយគ្នា ។
Tae: អឺ យើងឲ្យពូបើកឡាននៅផ្ទះមកទទួលហើយឯងទៅជាមួយគ្នាអត់?
Jimin: អឺៗក៏បាន កំពុងខ្ចិលជិះតាក់សុីផងតោះ
_ និយាយគ្នារួចហើយរាងតូចទាំងពីរក៏បណ្ដើរគ្នាដើរចេញមកខាងក្រៅ ។ ពេលដើរទៅមិនទាន់ដល់ឡានផ្ទះផង Jungkook ដែលឈរចាំជាងកន្លះម៉ោងនោះក៏ហៅរាងតូចភ្លាម ។
Jungkook: Taehyung!!
Tae: ពូKook..?មកធ្វើស្អី?
_ រាងតូចជ្រួញចិញ្ចើមនិយាយខ្សឹបៗជាមួយមិត្ត ។
Jimin: គាត់មកទទួលឯងទេដឹង?
Tae: យើងអត់មានប្រាប់ឲ្យម៉ោទេ
Jimin: គេស្រឡាញ់ចង់មកទទួលក៏មិនបានដែរហ្អេស?
_ រាងក្រាសដើរទាំងញញឹមបិទមាត់មិនជិត ពេលដើរជិតដល់រាងតូចហើយស្រាប់តែលេចមុខមនុស្សប្រុសម្នាក់មកពីណាក៏មិនដឹងដើរមកឈរក្បែររាងតូចលឿនជាងគេទៅទៀត ។
Jangmin: Taehyung!!
_ កម្លោះថ្ពាល់ខួចរាងខ្ពស់ស្រឡះហៅឈ្មោះរាងតូចដោយញញឹមពព្រាយមានមន្តស្នេហ៍ឯ Tae ក៏ញញឹមតបវិញបែបរាក់ទាក់ធ្វើឲ្យរាងក្រាសដែលផ្អាកដំណើរនោះមើលមកដោយឃ្នើសចិត្តមិនស្ទើរឡើយ ។
Tae: Jangmin មានរឿងអីហ្អេស?
Jangmin: គឺខ្ញុំចង់សងប៊ិចដែលខ្ចី Taehyung កាលពីម្សិលមិញណេះ!!
_ គេនិយាយហើយហុចប៊ិចខ្មៅឲ្យទៅរាងតូចនាំឲ្យ Jungkook ជ្រួញចិញ្ចើមផ្អៀង ក មិនចង់ឲ្យរាងតូចទៅនិយាយឬដោះដូរអ្វីជាមួយប្រុសផ្សេង គេមិនចូលចិត្ត!!
Tae: ចាំបាច់សងធ្វើអី ប៊ិចខ្ញុំនៅសល់ច្រើន លោកយកទុកទៅគ្រាន់ប្រើថ្ងៃក្រោយទៀត
ВЫ ЧИТАЕТЕ
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Любовные романыពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
