❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 23
_ Jungkook ដើរចេញក្រៅមួយសន្ទុះក៏មកវិញដោយមានឯកសារជាប់ដៃតិចតួចឲ្យរាងតូច ។
Jungkook: នេះជាឯកសារមួយចំនួនទាក់ទងនឹងបញ្ជីនាំចូលរបស់ក្រុមហ៊ុននៅពីរបីឆ្នាំកន្លងមកនេះ Tae យកទៅមើលហើយវាយតម្លៃសរុបមកឲ្យពូវិញមក
_ រាងតូចគ្រាន់តែឃើញឯកសារនិងពាក្យផ្ដែផ្ដាំរបស់រាងក្រាសហើយគេក៏បើកភ្នែកធំៗភ្ញាក់ផ្អើលគេទើប តែរៀនឆ្នាំទីពីរប៉ុណ្ណោះក៏ដាក់ការងារដំបូងឲ្យច្រើន បែបនេះចង់សងសឹកគេវិញឬយ៉ាងម៉េចនៀក??
Tae: ពូKook ខ្ញុំថាវារៀងច្រើនពេកហើយដឹង
ខ្ញុំមិនសូវយល់ពីការងារទាំងអស់នេះទេJungkook: បើមិនយល់ក៏មកសួរពូមក នៅក្នុងបន្ទប់ជាមួយគ្នាស្រាប់ហើយ
_ រាងក្រាសនិយាយស្របពេលដើរទៅតុរបស់ខ្លួន ឯងវិញដោយឬកពារសោះអង្គើយ ។
Tae: ឲ្យសួរពីអីបើគ្មានយល់អីម៉ាបៀកផងហ្នឹង
_ រាងតូចតាមមើលមុខអ្នកកម្លោះទាំងតឹងទ្រូង មុននឹង ចាប់កាន់ឯកសារយកមកមើលម្ដងមួយៗ គេមើលវាអស់ច្រើនសន្លឹកតែមិនយល់សូម្បីបន្តិចព្រោះសុទ្ធតែជាឯកសារសំខាន់ទាក់ទងនឹងផ្ទៃក្នុងក្រុមហ៊ុន ក្មេងហាត់ការថ្ងៃទីមួយដូចគេមើលមិនចូលនោះឡើយ ។
_ ចំណែក Jungkook វិញខណៈពេលកំពុងធ្វើការ គេក៏លួចមើលប្រតិកម្មរាងតូចញឹកញាប់ដែរ ក្រែងលោមានអ្វីចង់សួរតែ Tae បែរជាអង្គុយធ្វើមុខ ស្អុយដាក់ឯកសារទៅវិញទើបនាយទុកការងារមួយដុំហើយដើរទៅសួររាងតូច ។
Jungkook: យ៉ាងម៉េចហើយមានកន្លែងណាដែល មិនយល់ទេ?
Tae: ខ្ញុំមិនយល់តែទាំងអស់ហ្នឹង មើលហើយឈឺក្បាលណាស់សុំពូទៅផ្ទះមុនបានអត់?
_ Tae និយាយហើយក៏ឈ្លីក្បាលបែបធុញថប់ឲ្យរាងក្រាសមើល ។
Jungkook: អឹមទៅក៏ទៅចុះតែត្រូវយកពួកឯកសារ នេះទៅតាមទុកមើលនៅផ្ទះ ពេលមើលយល់ហើយត្រូវធ្វើរបាយការណ៏ផ្ញើរឲ្យពូតាមអុីម៉ែលក៏បាន
Tae: ត្រូវយកទៅផ្ទះដែរហ្អេស?
Jungkook: ត្រូវតែយក បើមិនចឹង Tae អាចភ្លេចការងារក៏ថាបាន
![](https://img.wattpad.com/cover/214707007-288-k412205.jpg)
YOU ARE READING
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...