Part 26

2.6K 170 2
                                    

   ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 26

Tae: អួយតិចៗពូKook ខ្ញុំឈឺ!!

(ហាមគិតអ្វីផ្ដេសផ្ដាស🌚)

_ រាងតូចស្រែកថ្ងូរតិចៗពេលរាងក្រាសលាងសំអាត ស្នាមរបួសតូចមួយដែលត្រូវចានហោះបញ្ឆិតប៉ះមុខ មុននេះ ទោះបីគ្មានរបួសធ្ងន់ធ្ងរតែក៏ក្រហាយតិចៗ ដែរ ។

Jungkook: ឈឺខ្លាំងហ្អេស?

_ Tae មិនឆ្លើយតែងក់ក្បាលតិចៗតបវិញទើប Jungkook ប្រញាប់បិទបង់ដំបៅឲ្យហើយយក ប្រអប់ថ្នាំទុកវិញរួចដើរមកអង្គុយក្បែររាងតូចនៅលើសាឡុងវិញ ។

Jungkook: មកទីនេះធ្វើអី? មិនរៀនមិនសូត្រអីទេហ្អេស?

Tae: ខ្ញុំចង់និយាយជាមួយពូសិន

Jungkook: មិនខ្លាចពូស្ដីឲ្យទេ?

Tae: ចង់ពូស្ដីឲ្យអីក៏ស្ដីទៅខ្ញុំមិនខ្វល់ សំខាន់ខ្ញុំត្រូវតែនិយាយជាមួយពូឲ្យដឹងរឿងមិនចឹងនៅរៀនក៏មិនចូលដែរ

Jungkook: ហឹមមានការអីក៏និយាយមកពូត្រូវធ្វើការ

Tae: ហេតុអីពេល Jangmin លេងជាមួយខ្ញុំពូចូលចិត្តរករឿងគេម្ល៉េះ?

_ គ្រាន់តែលឺដល់ឈ្មោះអាល្អិតនោះភ្លាមធ្វើឲ្យនាយក្ដៅក្រហាយជាខ្លាំង នេះចង់មករករឿងគេ ដើម្បីវាមែនទេ?

Jungkook: ខ្វះរឿងសួរណាស់ទៅហ្អេស? ចេញទៅវិញទៅ!!

_ Jungkook ស្ដីឲ្យរាងល្អិតរួចក៏ដើរទៅអង្គុយលើ កៅអីធ្វើការទាំងមុខក្រញ៉ូវ រាងតូចក៏ស្ទុះក្រោកឈរ ទៅតាមជជែកឲ្យដឹងរឿង ។

Tae: ពូខឹងដែលខ្ញុំទៅនិយាយជាមួយប្រុសផ្សេងក្រៅពីពូមែនដែរឬអត់?

Jungkook: មិនបានខឹងហើយក៏មិនខ្វល់ដែរពេញ ចិត្តហើយនៅ?

Tae: ពូនេះមាត់រឹង!!

_ រាងតូចជ្រួញមាត់និងច្រមុះតឹងទ្រូងនឹងមនុស្សដែល ប្រច័ណ្ឌគេឲ្យច្បាស់ក្រឡែតតែធ្វើឯងរឹងមាត់អីណា៎ សាំ!!

Jungkook: ធ្វើអី?

_ រាងក្រាសសួរឡើងពេល Tae ស្រាប់តែមកអង្គុយលើភ្លៅគេថែមទាំងលើកដៃតោងកគេថែមទៀត មុខឌឺគួរឲ្យចង់ចាប់បឺត ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now