❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 29
_ Jungkook បាននាំរាងតូចមកដល់ office វិញទុក ឲ្យគេងសម្រាកឲ្យស្វាងស្រាសិនហើយខលកម្ម៉ង់អាហារតាមអនឡាញឲ្យគេដឹកយកមកឲ្យតែម្ដង ។ មិនយូរប៉ុន្មានអាហារទាំងអស់ត្រូវបានរៀបចំពេញតុសុទ្ធតែជារបស់ដែល Tae ចង់ញាំទាំងអស់ព្រោះភ្ញាក់ឡើងមិនទាន់ទេក៏កូរពោះមុនទៅហើយ ។
Jungkook: ច្រើនថ្នាក់នេះឯងញាំអស់ដែរហ្អេស?
Tae: មិនអស់យ៉ាងម៉េចបើសូម្បីកម្លាំងចាប់ម្ហូបក៏គ្មានដែរហ្នឹង ពូឆាប់បញ្ចុកខ្ញុំមកខ្ញុំឃ្លាន...!!
_ រាងតូចរអ៊ូហើយធ្វើកាយវិការអង្អែលពោះគេយ៉ាងគួរឲ្យស្រឡាញ់ទើប Jungkook អស់សំណើច បន្តិចមុននឹងលើករាងតូចឲ្យអង្គុយលើភ្លៅហើយបញ្ចុករបស់ដែលគេចង់ញាំ ។
Jungkook: ឆ្ងាញ់ទេ?
Tae: ឆ្ងាញ់!! ញាំទៀត
Jungkook: ហុឹស នេះពូធ្វើបាបឯងពេកទេដឹង?
Tae: ធ្វើបាបអីគេ?
_ Tae សួរទាំងអាហារពេញមាត់ធ្វើភ្នែកម៉ក់ៗដាក់ ។
Jungkook: គឺពូរំលោភទាល់តែឯងឃ្លានបែបនេះ បើប៉ាម៉ាក់ឯងដឹងសង្ស័យតែសម្លាប់ពូចោលហើយ មើលទៅ
Tae: ទេ!! Tae មិនឲ្យពូKookស្លាប់ទេ!!
_ រាងតូចនិយាយបែបហួងហែងធ្វើឲ្យ Jungkook អស់សំណើចនឹងទឹកមុខគេ មុននឹងទម្លាក់ចង្កឹះចុះហើយលើកដៃអោបចង្កេះ Tae វិញ ។
Jungkook: ស្រឡាញ់ពូខ្លាំងណាស់ហ្អេស?
Tae: បន្ទាប់ពីប៉ានិងម៉ាក់ទៅមានតែពូទេល្អនឹងខ្ញុំជាងគេច្បាស់ជាស្រឡាញ់ពូហើយតាំងតែពីនៅតូចទៀតផង
Jungkook: ចុះឧទាហរណ៏ថាថ្ងៃណាមួយពូក្បត់ចិត្តធ្វើឲ្យឯងឈឺចាប់ដូចលើកមុននោះ ឯងគិតយ៉ាងម៉េច?
_ ពាក្យសំណួរបែបលេងបន្លំមែនរបស់រាងក្រាសចាក់ដល់បេះដូង Tae ឲ្យរំជួលហើយទឹកភ្នែកក៏ ចាប់ផ្ដើមដក់ក្រោមក្រឡង់ភ្នែកតែម្ដង ។
YOU ARE READING
❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)
Romanceពេលនៅតូចក៏ស្រឡាញ់ ធំហើយក៏នៅតែស្រឡាញ់ ហើយកាន់តែចង់បានពូមកក្រសោបក្នុងដៃខ្ញុំជារៀងរហូតទៅ...
