Part 37

2.2K 147 0
                                    

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 37

_ ព្រះអាទិត្យនាថ្ងៃថ្មីសម្រាប់មនុស្សគ្រប់គ្នាក៏ដូចជា Tae ដែលកំពុងរៀបចំខ្លួនឲ្យក្លាយជាមនុស្សម្នាក់ថ្មី ទៀតតែមិនមែនមុខមាត់ វាគ្រាន់តែជាការធ្វើឲ្យខ្លួន ឯងរឹងមាំជាងមុនគ្រាន់ទុកសម្រាប់ប្រឈមមុខជាមួយរឿងទៅថ្ងៃមុខតែក៏មិនប្រាកដថាអាចសម្រេចបាន មួយរយភាគរយនោះដែរ អាស្រ័យតាមពេលវេលាតែប៉ុណ្ណោះ ។

_ ក្រោយពេលចេញពីរៀនហើយ រាងតូចក៏ត្រូវទៅក្រុមហ៊ុនធ្វើការដូចដើមវិញ ទោះបីខឹងស្អប់ប៉ុណ្ណាតែគេមិនអាចចោលការងារដំបូងដែលលោកប៉ាប្រគល់ ឲ្យដែរ ។

_ ពេលចូលដល់ office គេក៏ប្រទះនឹងមនុស្សស្រីដែលជាលេខាកំពុងឈរក្បែររាងក្រាសដូចកាលពី លើកមុន ពួកគេនិយាយគ្នាពីអ្វីក៏មិនដឹងតែមានស្នាមសើចជាប់ផ្ទៃមុខទាំងគូធ្វើឲ្យ Tae ចាប់ផ្ដើមនឹក ឃើញដល់អ្វីដែលគេនិយាយជាមួយ Jimin ៖

«« Jimin: អឹម...ហើយចុះថ្មីៗនេះគាត់មានទាក់ ទងជាមួយស្រីណាពិសេសខ្លះឬអត់? ដូចជាពួកស្អាតៗ ស្បែកសខ្ចីអីអស់នោះ

Tae: គ្មានទេ អ៎ដូចជាមានម្នាក់គឺបងNana ទើបធ្វើ ជាលេខាថ្មីរបស់ពូKook តែអញថាបងNana គ្មានផ្លូវធ្វើរឿងចឹងទេ

Jimin: ជឿជាក់ម៉េះ? »»

Tae: នេះយើងកំពុងសង្ស័យបងNanaហ្អេស?

_ រាងតូចសួរខ្លួនឯងតិចៗទាំងងឿងឆ្ងល់ក្នុងអារម្មណ៏ ស្របពេលនោះ Rosina ក៏ក្រឡេកឃើញគេឯ Jungkook ក៏ដូចគ្នាទើបប្រញាប់ដើរមកទទួលទាំង ពីរនាក់ ។

Tae: អត់ទេៗបងNanaមិនអាចជាស្រីម្នាក់នោះទេ!!

Jungkook: Tae...!!

Tae: បាទ

_ គ្រាន់តែលឺរាងក្រាសហៅហើយ Tae ក៏បញ្ឈប់រាល់ការគិតតបទៅកាន់គេវិញតែភាពស្មុគស្មាញនៅ តែដក់ជាប់ពេលឃើញ Rosina ឈរនៅពីក្រោយ ខ្នង Jungkook ហើយញញឹមមកកាន់គេ វាជាស្នាម ញញឹមដែលគ្មានភាពបរិសុទ្ធប្រៀបដូចជានាងបានធ្វើអ្វីមកយ៉ាងស្កប់ចិត្តយ៉ាងចឹង ។

Tae: បងNana សួស្ដី!!

Rosina: ចា៎សួស្ដីនេះ Tae បាត់ទៅណាមិនឃើញមកធ្វើការពីរថ្ងៃបងបារម្ភខ្លាំងណាស់ណា៎

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now