Part 21

3K 201 0
                                        

      ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 21

_ Taehyung ដើរចេញមកក្រៅងាកមើលឆ្វេងស្ដាំ គេទើបតែដើរក្នុងទីនេះម្នាក់ឯងជាលើកដំបូងឲ្យទៅស្គាល់អាកន្លែងឆុងកាហ្វេហ្នឹងនៅឯណាទៅ??

Tae: ទៅណាទៅណីទេអញអ្ហើយ!!

_ រាងតូចធ្វើមុខចង់យំបន្តិចអីបន្តិច ដៃកាន់កែវកាហ្វេជាប់ ពេលងាកចុះងាកឡើងមិនដឹងទៅខាងណាគេក៏ សម្រេចចិត្តចូលជណ្ដើរយន្តចុះទៅជាន់ក្រោមមួយជាន់ទៀតក្រែងលោមានរបស់ដែលគេត្រូវការ ។

Tae: សួស្ដីអ៊ុំស្រី នៅជាន់នេះមានកាហ្វេដែរទេ?

_ រាងតូចសួរទៅស្ត្រីចំណាស់ម្នាក់កំពុងជូតឥដ្ឋនៅមុខជណ្ដើរយន្ត ។

Woman: មានតើស ក្មួយប្រុសដើរទៅខាងមុខហើយបត់ឆ្វេងទៅក្នុងម៉ាសុីនមានកាហ្វេស្រាប់មិនបាច់ឆុងទេ

Tae: អ៎បាទអរគុណហើយ

_ ក្រោយពីសួរហើយចប់ Tae ក៏ដើរទៅតាមផ្លូវដែលអ្នកអនាម័យប្រាប់ក៏ឃើញមានកាហ្វេឆុងហើយ ស្រាប់និងមានទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោសម្រាប់បុគ្គលិកជាច្រើនទៀតផង ។

Tae: អូហូ ក្រែងជាក្រុមហ៊ុនWineហ្អេស ជ្រុលអញ្ចឹងមិនដាក់ស្រាថែមមួយមុខទៀតទៅបើគ្រប់មុខបែបនៀក

_ រាងតូចនិយាយបែបលេងសើចតែការពិតគេ ស្ងើចសរសើរទៅវិញទេដែល Jungkook គិតគូដល់បុគ្គលិកក្រុមហ៊ុនខ្លាំងបែបនេះ ។

Tae: អឹសភ្លេចសួរបាត់ថាគាត់ផឹកកាហ្វេអីគេ!!

_ Tae ប្រុងនឹងចាក់កាហ្វេចូលកែវក៏ភ្ញាក់ខ្លួន មិញនេះខឹងពេកសួរអត់ឆ្លើយក៏ដើរចេញម៉ោទាំងមិនដឹងថាគេចង់ផឹកកាហ្វេអី កាហ្វេទឹកកក? កាហ្វេទឹកដោះគោ? Cappuccino? Espresso? មួយណាគេចេះ?? ចុះបើយកទៅខុសតិចត្រូវគេស្ដីឲ្យទៅ? កំពុងតែមិនត្រូវគ្នាស្រាប់ផង ។

Hoseok: សួស្ដី មានអីឲ្យជួយទេ?

_ រាងសង្ហារសួរនាំធ្វើឲ្យ Tae ងាកមុខមកទាំងញញឹម ប្រុសម្នាក់នេះតែងតែលេចមុខរាល់ពេលដែលគេត្រូវការជំនួយពីរដងហើយ ។

Tae: លោក? ហេតុអីក៏នៅទីនេះបាន? កុំប្រាប់ឲ្យសោះណា៎ថាលោកធ្វើការនៅទីនេះ?

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Tempat cerita menjadi hidup. Temukan sekarang