Part 42

2.9K 160 1
                                        

     ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 42

_ Jimin និង Yoongi ក្រោយពេលលួងលោមមនុស្សចាស់ទាំងពីរហើយទើបដើរមករាងក្រាសដែលមើលទៅទឹកមុខក៏ដឹងថាបារម្ភរាងតូចនៅខាងក្នុងខ្លាំងដែរ ។

Yoongi: Tae គេមិនអីទេកុំបារម្ភពេកអី

_ Jungkook លឺហើយបានត្រឹមងើបមុខញញឹមមិនសមដាក់គេប៉ុណ្ណោះ ក្នុងចិត្តភ័យខ្លាចតែរាងតូចកើតអីដោយសារគេនោះទេ ។

Jimin: ពូអាចប្រាប់បានទេថាហេតុអីបានជាអាTae ត្រូវចូលមន្ទីរពេទ្យបែបនេះ??

_ Jimin សួរទាមទារចម្លើយធ្វើឲ្យរាងក្រាសឆ្លើយមិនចេញ បើប្រាប់ថារំលោភទាល់តែចូលពេទ្យនោះវាពិបាកនិយាយពេកហើយ ។

Yoongi: Jimin!! បងថាកុំទាន់អាលសួរអីចាំពេទ្យចេញមកល្អជាងទៅអង្គុយសិនទៅ

Jimin: ហឹមក៏បាន

_ Yoongi ក៏ដឹកដៃរាងតូចឲ្យទៅអង្គុយហើយខ្លួនត្រឡប់មកឈរបានជាគ្នាជាមួយ Jungkook វិញ ។ ពេលវេលាកន្លងហួសទៅមួយម៉ោង ក្រុមគ្រូពេទ្យក៏ចេញពីបន្ទប់សង្គ្រោះដោយរុញគ្រែរបស់Taeចេញមកជាមួយទើបគ្រប់គ្នាដែលរង់ចាំស្ទុះមកទទួល ។

DR: អ្នកណាជាសាច់ញាតិរបស់អ្នកជំងឺ?

Mrs Kim: គឺខ្ញុំ!! ខ្ញុំជាម៉ាក់ហើយនេះជាប៉ារបស់ Taehyung ដុកទ័រ..កូនខ្ញុំយ៉ាងម៉េចហើយ?

DR: ពេលនេះអ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ ពេទ្យសុំបញ្ជូនគេទៅបន្ទប់សម្រាកសិនចំពោះបញ្ហាសុខភាពរបស់គេ ខ្ញុំសុំអញ្ជើញអ្នកទាំងពីរទៅ ពិភាក្សានៅបន្ទប់របស់ខ្ញុំតាមក្រោយ

Mrs Kim: ចា៎ដឹងហើយ

_ គាត់និយាយហើយក៏ដើរទៅអង្អែលសក់ក្បាល Tae ដែលសន្លប់ព្រោះជាតិថ្នាំរួចគ្រូពេទ្យក៏រុញគេទៅបន្ទប់អ្នកជំងឺធម្មតាវិញក្រោមក្រសែរភ្នែកសែនបារម្ភរបស់ Jungkook ពេលឃើញគេមិនអីនាយក៏បានធូរទ្រូងខ្លះដែរ ។

_ ក្នុងខណៈពេលនេះ Mr & Mrs Kim ទៅពិគ្រោះគ្នាពីសុខភាពរបស់ Tae នៅក្នុងបន្ទប់គ្រូពេទ្យ អ្នកដែលនៅសល់ក៏ទៅមើលថែរាងតូចនៅក្នុងបន្ទប់ ក្រឡេកទៅមើល Jungkook គេមិនហ៊ានអង្គុយក្បែរអ្នកកំពុងដេកលើគ្រែឡើយសុខចិត្តឈរនៅម្ខាងមើលគេដោយខ្សែភ្នែកដឹងខុសនិងនឹកបារម្ភជាខ្លាំង ទោះបីមុខមាត់មិនសូវស្លេកស្លាំងដូចពេលទើបមកដល់ក៏ពិតមែនតែនៅតែគួរឲ្យបារម្ភដដែល គេឈរមើលយ៉ាងស្ងៀមស្ងាត់មិនបញ្ចេញសម្លេងអ្វីរហូតទឹកភ្នែកស្រាប់តែស្រក់ចុះដោយឯកឯង គេក៏ប្រញាប់ងើយមុខទប់ទឹកភ្នែកហើយដើរចេញមកក្រៅរួចចាកចេញពីទីនេះឲ្យបានឆាប់បំផុតមុននឹងប៉ាម៉ាក់Tae មកដល់ គេមិនចង់ឲ្យពួកគាត់ឃើញមុខហើយមានអារម្មណ៏មិនសប្បាយចិត្តម្ដងទៀតទេ ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Where stories live. Discover now