Part 25

2.9K 198 0
                                        

    ❤️🍃តាមស្នេហ៍លោកពូ🍃❤️ ភាគទី 25

Tae ដើរបណ្ដើរយំបណ្ដើររហូតមកដល់ថ្នាក់ Jimin ក៏ដើរមកដល់ស្របគ្នាតែម្ដង ។

Jimin: អាTae!!

_ គ្រាន់តែលឺសម្លេងមិត្តហើយ រាងតូចក៏ប្រញាប់អោនមុខចុះបែរខ្នងហើយជូតទឹកភ្នែកចេញកុំឲ្យសង្ស័យនាំតែសួរនាំច្រើន គេហត់នឹងឆ្លើយខ្លាំងណាស់!!

Jimin: អាTae កើតស្អី?

Tae: អញអត់មានកើតអីទេធម្មតាតើសអានៀក

_ រាងតូចឆ្លើយហើយឆ្លៀតញញឹមទាំងភ្នែកក្រហម អារម្មណ៏ដែលចង់យំក៏សម្ដែងមកជាសប្បាយបែប នេះមិនស្រួលប៉ុន្មាននោះទេ អ្នកធ្លាប់ឆ្លងកាត់គួរដឹងហើយ ។

Jimin: កុហក!! ឆាប់ប្រាប់ភ្លាមអាមួយណាធ្វើស្អីហែង អញទៅសងសឹកឲ្យ អាTaeប្រាប់!!

_ Jimin និយាយម៉ាត់ៗដាក់ធ្វើឲ្យ Tae ញ័រមាត់ឆួល ច្រមុះហើយក៏ពេបមាត់ស្រក់ទឹកភ្នែកមកតែម្ដង ។

Tae: ហុឹក!! អាMin អញខូចចិត្ត ហុឹក!! ពូKook ស្អប់អញហើយ គាត់លែងនិយាយរកអញទៀត ហើយ!!

_ Tae យំរៀបរាប់ឡើងមកធ្វើឲ្យ Jimin ឈរលែង នឹងក៏ស្ទុះទៅអោបមិត្តហើយនាំដើរចេញពីទីនោះទៅអង្គុយបង់មួយដោយមិនចូលរៀនមួយម៉ោងសិន ។

Jimin: មានរឿងអីប្រាប់ឲ្យច្បាស់មើល ហេតុអីក៏គាត់លែងនិយាយរកហែង?

Tae: ព្រឹកមិញគាត់ស្ដីឲ្យ Jangmin ហើយក៏
រាលដាលដាក់អញ គ្រាន់តែអញថាឲ្យតិចតួចគាត់ក៏ច្រឡោតហើយថាឈប់និយាយគ្នាពីថ្ងៃហ្នឹងទៅ ហុឹកៗ អាMin!! អញធ្វើខុសដាក់គាត់មែនបានគាត់និយាយចឹង អញ...ហុឹក អញខូចចិត្ត...!!

_ រាងតូចរៀបរាប់ទាំងអណ្ដឺតអណ្ដក់ គេពិតជាខូចចិត្តពិតមែន ។

Jimin: ហើយហែងថាឲ្យគាត់ម៉េចខ្លះ?

_ Tae ក៏និយាយប្រាប់ដំណើរដើមទងតាំងពីពេលដែលគេត្រូវ Jangmin អោបចង្កេះរហូតដល់ពេលរាងក្រាសប្រកែកគ្នាជាមួយគេឲ្យ Jimin ស្ដាប់ដល់ចប់ ។

« ឃ្លុះ!! »

Tae: អួយអាប៉'កាច់!! ខោកអញធើអីឈឺ!!

_ Tae ស្រែកឡើងភ្លាមពេលត្រូវ Jimin ខោកមួយក្រញ៉រចំក្បាលក្រោយពេលនិយាយចប់ ។

❤️🍃តាមស្នេហ៍លោកពូ🍃❤️ Season 1 (Completed)Место, где живут истории. Откройте их для себя