« គូកម្ម » ❤️ First ep
អានដោយក្ដីរីរាយ 😊 enjoy———————————-
Jungkook oppa ♥️ bunny jeon my love
< ខ្ញុំឈ្មោះផាក យ៉ុងជី អាយុ 16 ឆ្នាំជាសិស្សវិទ្យាល័យ ។ ខ្ញុំបានលួចស្រលាញ់Idol ខ្លួនឯងអស់រយៈពេល3ឆ្នាំ គាត់សង្ហា ពូកែ ជួយយកអាសាអ្នកដទៃ គាត់ជានិមិត្តរូបរបស់ខ្ញុំ គឺជាកូនពៅនៅក្រុម Bangtan ។ ខ្ញុំស្អប់ខ្លួនឯងដែលហាមចិត្តមិនបាន មុនពេលខ្ញុំស្រលាញ់គាត់ខ្ញុំបានគិតរួចមកហើយថាវាមិនអាចទៅរួច គាត់ជាមនុស្សល្បី ជាតារាមួយដួង ដែលមនុស្សសឹងគ្រប់ប្រទេសស្រលាញ់និងគាំទ្រគាត់ , គ្រួសាររបស់ខ្ញុំបានជំទាស់គាត់មិនចង់អោយ បែកអារម្មណ៍ក្នុងវ័យកំពុងសិក្សា មុនដំបូងខ្ញុំក៏យល់ស្របតាមគាត់ ខ្ញុំព្យាយាមបំភ្លេចគាត់ ដោយលុបរូបរបស់គាត់ចេញពីទូរស័ព្ទ និង មិនរំលឹកឈ្មោះគាត់ ខ្ញុំធ្វើបែបនេះអស់រយៈពេលមួយខែហើយតែមិនបានផលសោះ អារម្មណ៍ ខ្ញុំ ខួរក្បាល ខ្ញុំ បេះដូងខ្ញុំ មានគាត់រួចជាស្រេចហើយ វាពិបាកនិងបំភ្លេចគាត់ណាស់ ខ្ញុំព្យាយាមហើយ .. សុំទោសម៉ាក់ ។ ខ្ញុំបានសន្យានិងម៉ាក់ថាខ្ញុំនិងរៀនអោយពូកែសុំតែគាត់មិនជំទាស់មិនអោយខ្ញុំស្រលាញ់idolរបស់ខ្ញុំ.... ម៉ាក់ខ្ញុំក៏យល់ព្រម ។ គាត់បានបង្រៀនអោយខ្ញុំស្រលាញ់ខ្លួនឯង និង ធ្វើអ្វីដែលយើងចង់ ខ្ញុំបានកែប្រែទាំងស្រុងតាមពាក្យសម្ដីគាត់ ។ ពេលទំនេរខ្ញុំចូលចិត្ត មើលវីដេអូរបស់គាត់ ដូចជា កប្លែង លេងហ្គេម ស្រាវជ្រាវរបស់ដែលគាត់មិនចូលចិត្តនិងរបស់ដែលគាត់ចូលចិត្ត និងសរសេរប្រលោមលោក.., ( ការសរសេររឿងប្រលោមលោក បែបស្ងាត់ៗ មិនបើកចំហរអោយអ្នកផ្ទះដឹង បើពួកគាត់ដឹងប្រាកដជា ភ្លើងក្រហម មិនខាន ) ។ bunny kookie ahh ក្មេងស្រីល្ងីល្ងើរម្នាក់នេះលួចស្រលាញ់លោកពូយូរហើយ ខ្ញុំមិនប៉ងអោយលោកពូស្រលាញ់ខ្ញុំវិញទេ ត្រឹមឃើញពូមានក្ដីសុខ មានសុខភាពល្អ ខ្ញុំរីករាយណាស់ ខ្ញុំចាំលើកទឹកចិត្តពូពីចម្ងាយណា..fighting my bunny jeon ។ ផាក យ៉ុងជី ផ្កាក្រៀមស្រពោន 🌸 ការសរសេរវាមិនលំអិតដូចអារម្មណ៍ ខ្ញុំចំពោះគាត់ឡើយ ។ ខ្ញុំសរសេរព្រោះតែខ្ញុំនឹកគាត់ ទើបសរសេរបំបាត់វា និងណា ។ សៀវភៅកំណត់ហេតុសម្រាប់និមិត្តរូបរបស់ខ្ញុំ !! > I purple you 💜
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanfictionស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................