ភាគ៣

146 7 0
                                    

២ថ្ងៃកន្លងផុត...

រយៈពេល២ថ្ងៃ ដែលជុងហ្គុកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពេលនេះគ្រូពេទ្យក៏អនុញ្ញាតឲ្យគេចេញពីមន្ទីរពេទ្យបានហើយ គ្រាន់តែគេត្រូវសម្រាកព្យាបាលនៅផ្ទះរយៈពេលខ្លី តាមបញ្ជារបស់លោកឧត្តមសេនីយ៍ រហូតទាល់តែអាការៈគេធូរស្រាល ទើបអាចត្រឡប់ទៅបន្ទាយវិញ ។

/ក្រាក!.../

ជុងហ្គុកនាំខ្លួនចេញពីបន្ទប់ទឹក ក្រោយផ្លាស់សម្លៀកបំពាក់ដែលជីមីនយកមករួចរាល់ ប៉ុន្មានថ្ងៃមកនេះ បានជីមីននឹងហើយ ដែលមកនៅកំដរគេនោះ ។

"នេះរបស់ឯង! ចំណែកថវិកាថ្លៃមន្ទីរពេទ្យ លោកឧត្តមសេនីយ៍បានចាត់ចែងរួចរាល់អស់ហើយ"ជីមីនបានហុចខ្សែ.កដែលជុងហ្គុកតែងពាក់ជាប់ខ្លួន ទៅឲ្យគេវិញ ជុងហ្គុកក៏យកវាមកពាក់ជាប់នឹងកដៃក្រាស់លូកក្ដាប់បន្ដោងខ្សែ.កមានឆ្លាក់ឈ្មោះគេលើនោះយ៉ាងណែន ព្រោះខ្សែ.កនេះគឺជាខ្សែ.កដែលទាហានទាំងអស់ត្រូវតែមាន មិនថាថ្នាក់តូចឬថ្នាក់ធំ ជាខ្សែ.កក្រើនលំរឹកដល់ពួកគេថា ជីវិតរបស់ពួកគឺសម្រាប់ប្រទេសជាតិ ទោះស្លាប់ក៏ស្លាប់ព្រោះជាតិមាតុភូមិ ហ៊ានពលីគ្រប់យ៉ាងមិនស្ដាយជីវិតឡើយ ។

"យើងអរគុណឯងហើយ ដែលមកកំដរយើង២ថ្ងៃនេះ"

"នរណាថាយើងមកកំដរឯង? យើងមកព្យាបាលខ្លួនឯងដែរសោះ"ជីមីនតបទាំងអស់សំណើច រួចពួកគេក៏នាំគ្នាចាកចេញទៅជាមួយស្នាមញញឹមលើផ្ទៃមុខ ។ ប៉ុន្តែស្នាមញញឹមដ៏ស្រស់សង្ហាររបស់ជីមីនក៏ត្រូវរលុបបាត់ភ្លាមៗ បន្ទាប់ពីឃើញខេតដើរមករកពួកគេ ។

"ខេត!...ទៅញ៉ាំបាយនៅផ្ទះខ្ញុំជាមួយគ្នាដែរទេ? អ្នកម៉ាក់ប្រហែលជាមិនថាអ្វីឡើយបើខេតទៅនោះ"ជុងហ្គុកក៏និយាយបបួលអញ្ជើញនាងជាមួយស្នាមញញឹមយ៉ាងស្រទន់ ២ថ្ងៃនេះ នាងក៏ឆ្លៀតមកសួរសុខទុក្ខគេខ្លះដែរ ។

"មិនអីទេជុងហ្គុក!...ថ្ងៃនេះខ្ញុំមានការងាររវល់ ប្រហែលមិនអាចចូលរួមជាមួយលោកទេ"ខេតក៏ញញឹមតបទៅនាយវិញ ខណៈក្រសែភ្នែកតែងតែវៀសទៅមើលអ្នកផ្សេងឯណោះ ។

"ខ្ញុំអរគុណខេតណាស់សម្រាប់ការមកកំដរនិងមើលថែខ្ញុំ២ថ្ងៃមកនេះ"

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now