ម៉ោង១១យប់នៅថ្ងៃដដែល កម្មវិធីក៏បានបញ្ចប់គ្រប់គ្នាដែលមិនមែនជាម្ចាស់ផ្ទះ ក៏ត្រឡប់ទៅផ្ទះរបស់ពួកគេរៀងខ្លួន ។
"យប់ជ្រៅហើយ ម៉ាក់ឡើងទៅសម្រាកមុនចុះណា ទុកទីនេះឲ្យកូនជាអ្នករៀបចំវិញ"វីនីយ៉ាដើរមករកម្ដាយដែលកំពុងតម្រៀបចានបំណងយកវាទៅលាងសម្អាត ។
"កូនអាចរៀបចំម្នាក់ឯងបានដែរឬ?"លោកស្រីស្រដីឡើងទាំងសម្លឹងមុខនាងភ្លឹសៗ ។
"មិនអីទេ កូនអាចធ្វើបានតើ!...ម៉ាក់ឡើងទៅសម្រាកចុះ"វីនីយ៉ាញញឹមដាក់ម្ដាយ មុននឹងចូលទៅទទួលចានពីលោកស្រីយកទៅដាក់នៅផ្ទះបាយ ។
"ម៉ាក់ឡើងទៅសម្រាកមុនចុះ!...មានខ្ញុំនៅជាមួយនាងហើយ"ថេយ៉ុងដែលទើបតែចេញពីបន្ទប់ទឹកក៏និយាយ ចំណែកលោកស្រីដោយហេតុថារៀងហត់នឿយ និងងងុយខ្លះដែរ ទើបគាត់យល់ព្រមឡើងទៅសម្រាកមុនបាត់ទៅ ។
បន្ទាប់ពីលោកស្រីឡើងទៅបាត់ ថេយ៉ុងក៏ចាប់ផ្ដើមរៀបចំសម្អាតតុ និងយកចាន កែវទាំងអស់ទៅឲ្យវីនីយ៉ាលាងនៅផ្ទះបាយ រីឯនៅខាងក្រៅ នាយជាអ្នកសម្អាត ។ ពួកគេប្រើពេលវេលាជាង១ម៉ោង ទម្រាំតែសម្អាតរួចរាល់ ។
"ផឹកទឹកសិនទៅ"វីនីយ៉ាបានយកទឹកត្រជាក់មួយកែវមកឲ្យថេយ៉ុងផឹក មុននឹងដាក់ខ្លួនអង្គុយលើសាឡុងក្បែរគេ ។ ថេយ៉ុងលើកយកកែវទឹកមកផឹកក្អឹកៗ ព្រោះតែហត់ ហើយក៏មានអារម្មណ៍ថាក្ដៅក្នុងខ្លួនបន្ដិចដែរ ត្បិតមុននេះ គេផឹករៀងច្រើនគួរសម ត្បិតវាមិនបានធ្វើឲ្យនាយស្រវឹង តែក៏រៀងស្រឿងៗខ្លះដែរហ្នឹង ។
"ពេលនេះ ម៉ោង១២ហើយ ពួកយើងគួរតែឡើងទៅសម្រាកទៅ"បន្ទាប់ពីឃើញថេយ៉ុងផឹកទឹករួច វីនីយ៉ាក៏បម្រុងនឹងងើបចេញពីសាឡុងដែរ ប៉ុន្តែអ្នកម្ខាងទៀតបានចាប់ដៃនាងឃាត់ជាមុន ។
"កុំទាន់អី!..."ពេលគេឃាត់ វីនីយ៉ាក៏ព្រមអង្គុយចុះវិញ ។ បន្ទាប់ពីនាងអង្គុយហើយ ថេយ៉ុងក៏លូកដៃចូលទៅក្នុងហោប៉ាវខោខ្លួន និងទាញយករបស់ម្យ៉ាងចេញមកបង្ហាញឲ្យនាងឃើញ ។
"កាដូរបស់បង"ថេយ៉ុងយកកូនប្រអប់ជ្រុងនោះដាក់លើបាតដៃ ហើយហុចទៅឲ្យវីនីយ៉ា ។ នាងទទួលយកប្រអប់នោះប្រកបដោយស្នាមញញឹមលើផ្ទៃមុខ ។
ESTÁS LEYENDO
ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)
Acciónប្រលោមលោកបែបបរទេស(BG Novel) ....... ពេលវេលាចាប់ផ្ដើម អាចនឹងមិនសូវជាល្អសម្រាប់ស្នេហាពួកយើង ប៉ុន្តែបងសន្យា...ជីវិតរបស់អូននឹងមានតែភាពស្រស់បំព្រង បន្ទាប់ពីរឿងគ្រប់យ៉ាងបានបញ្ចប់ ។ Actor : Jungkook / Sandra Jimin / Cath Taehyung...