ភាគ៤៣

54 1 0
                                    

រដ្ឋកាលីហ្វ័រញ៉ា....
ប្រើពេលប្រមាណ៣ម៉ោង ឡានខ្នាតវែងពណ៌ខ្មៅពីរគ្រឿង ដែលបានទៅនាំខ្លួនកូនម្ចាស់ភូមិគ្រឹះមកនោះ ក៏បានបើកចូលមកដល់ទីធ្លានៃខាងក្នុង ។ បុរសម្នាក់ដែលអង្គុយជាប់នឹងវីនីយ៉ា ក៏បើកទ្វារឡាន ហើយចុះចេញមកមុន ព្រមនឹងបើកទ្វារជាស្រេច រង់ចាំអ្នកនាងចុះមក ។ វីនីយ៉ាចុះចេញពីឡាន ខណៈភ្នែកងាករេមើលបរិវេណជុំវិញខ្លួន ចិញ្ចើមក៏ជ្រួញជាប់ ត្បិតក្នុងខួរក្បាលកំពុងគិតឆ្ងល់ តើទីនេះជាផ្ទះរបស់នរណា? ហេតុអ្វីក៏មានអង្គរក្សយាមកាមតឹងតែងយ៉ាងនេះ? មិនតែប៉ុណ្ណោះ ពួកគេម្នាក់ៗ សុទ្ធតែមានទឹកមុខកាចៗ មាឌក៏ធំ ឃើញហើយក៏មានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងដែរ ។

"អញ្ជើញអ្នកនាងចូលទៅខាងក្នុងទាន..."ខណៈដែលវីនីយ៉ាកំពុងសម្លឹងមើលនេះមើលនោះរហូតភ្លេចខ្លួន ហ្វារីក៏ដើរចេញពីខាងក្នុងផ្ទះមក ហើយនិយាយទៅកាន់វីនីយ៉ាទាំងអោនមុខចុះ នាំឲ្យនាងតូចងាកមើលមុខគេទាំងម៉ីងម៉ាំង ត្បិតប្រុសម្នាក់នោះ ក៏ហៅសព្វនាមអញ្ចឹងដូចគ្នា ។

"លោកម្ចាស់និងលោកស្រី កំពុងចាំនៅខាងក្នុង..."ហ្វារីនិយាយប្រយោគមួយទៀតឡើងមក បន្ទាប់ពីឃើញវីនីយ៉ាមិនមានសកម្មភាពអី ខណៈនោះ វីនីយ៉ាក៏បោះជំហានចូលទៅក្នុងផ្ទះ ទាំងចិត្តត្រេកអរ ព្រោះនាងសង្ឃឹមថា នឹងបានឃើញអ្នកម៉ាក់នៅទីនេះ ហើយវាក៏ដូចការចង់បាន គ្រាន់តែចូលមកដល់បន្ទប់ទទួលភ្ញៀវក្នុងភូមិគ្រឹះនោះ មនុស្សតែម្នាក់ដែលនាងកំពុងរក ក៏ងើបដើរមករកនាង និងទាញនាងទៅអោបយ៉ាងណែន នាំឲ្យស្រីតូចម្ខាងទៀត ពេបមាត់យំចេញមកព្រោះក្ដីនឹករលឹក ចាក់ស្រេះក្នុងចិត្តនាង រហូតដល់នាងទប់ទឹកភ្នែកលែងបាន ។

"ហ៊ឹកៗ!...ម៉ាក់...ម៉ាក់អត់កើតអីទេមែនទេ? កូនភ័យខ្លាំងណាស់"វីនីយ៉ាយំសសឹក ក្រសោបអោបម្ដាយយ៉ាងណែន ស្របនឹងលោកស្រីខេលលីក៏អោបក្រសោបកូនវិញដូចគ្នា ។

"ម៉ាក់អត់កើតអីទេ..."ទាំង២នាក់ម្ដាយនឹងកូន ក៏នៅបន្តឈរយំអោបគ្នា រហូតដល់វីនីយ៉ា ងាកគ្រលៀសភ្នែកទៅ ឃើញបុរសចំណាស់ម្នាក់ អង្គុយនៅលើសាឡុង មើលមកពួកនាងជាមួយស្នាមញញឹម ទើបភ្លាមនោះ វីនីយ៉ាក៏ដកខ្លួនចេញពីការអោប ហើយសម្លឹងមុខអ្នកម៉ាក់ ឆ្លាស់គ្នានឹងបុរសម្នាក់នោះ ទាំងទឹកភ្នែកដាបថ្ពាល់ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now