ភាគ៦

111 6 0
                                    

@បន្ទាយទាហ៊ាន ជាយដែន

ក្រោយចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា៤ម៉ោង ពេលនេះពួកគេទាំង៣ក៏បានមកដល់បន្ទាយទាហានដែលជាទីប្រចាំការរបស់កងកម្លាំងនៃប្រទេស ។ ឡានពណ៌ស្លែរលើប បើកចូលមកក្នុងបន្ទាយ ដែលនៅក្នុងនោះ ក៏មានពលទាហានខ្លះយាមកាមតាមច្រក និងខ្លះទៀត ក៏កំពុងតែហ្វឹកហាត់យ៉ាងស្វាហាប់បំផុត ។

គ្រាន់តែឃើញឡានរបស់អនុសេនីយ៍មកដល់ ពលទាហានម្នាក់ដែលនៅយាមមុខបន្ទាយធំ ក៏ចូលមកបើកទ្វារឲ្យលោកនាយខ្លួន ។ ជីមីនចុះពីឡានទាំងញញឹមគោះស្មាទាហានម្នាក់នោះស្រាលៗជាការអរគុណ ទើបគេដើរវៀងមកកន្លែងស្រីៗកំពុងឈរម្ខាងទៀតរង់ចាំគេជាស្រេច ។

"ទីនេះក៏មានទាហានស្រីដែរឬ?"វីនីយ៉ាចោទសួរទៅកាន់ជីមីនភ្លាម គ្រាន់តែងាកឃើញទាហ៊ានស្រីមួយក្រុមកំពុងហ្វឹកហាត់នៅកន្លែងបាញ់កាំភ្លើងឯណោះ ។

"ការចូលធ្វើជាទាហ៊ាន នរណាក៏អាចចូលហ្វឹកហាត់បាន មិនថាស្រីឬប្រុស គ្រាន់តែថាទាល់តែពួកគេមានការតាំងចិត្តមុះមុតទើបអាចជម្នះនឹងឆ្លងកាត់ការហ្វឹកហាត់បាន មិនចឹងច្បាស់ជារត់ចោលជួរកណ្ដាលទីហើយ"ជីមីនញញឹមបន្ដិចតបទៅវីនីយ៉ាវិញ ខណៈនោះក៏មានទាហ៊ានម្នាក់រត់ចូលមករកគេ ទាំងតក់ក្រហល់ ហាក់ដូចជាមានអ្វីមិនស្រួលកើតឡើងអញ្ចឹង ។

"លោកអនុសេនីយ៍!...មានរឿងធំហើយទាន"គ្រាន់តែឃើញឡានជីមីនពីចម្ងាយ សាន់ដែលជាមនុស្សនៅក្បែរខ្លួនអនុសេនីយ៍ម្នាក់ទៀត ក៏ប្រញាប់រត់សម្ដៅមករកជីមីនភ្លាម ទាំងដែលគេទើបតែរត់ចេញពីក្នុងព្រៃមកនៅមិនទាន់បានសម្រាកនៅឡើយ ។

"មានរឿងអី? ចុះឯណា..."

"មុននេះមានការជួញដូរគ្រឿងញៀននៅតំបន់ក្បែរនេះ ហើយឥឡូវលោកអនុសេនីយ៍ថេយ៉ុង កំពុងដេញតាមពួកវាទាន ប៉ុន្តែគាត់ទៅតែម្នាក់ឯងប៉ុណ្ណោះ គាត់ឲ្យខ្ញុំមកបន្ទាយនាំកម្លាំងទៅបន្ថែម"សាន់បកស្រាយតាមអ្វីដែលថេយ៉ុងបញ្ជាមក ជីមីនគ្រាន់តែឮគេក៏ប្រញាប់ទាញទ្វាឡានបើក បំណងនឹងចូលទៅហើយ ប៉ុន្តែក៏ឈប់ពេលមានសម្លេងនិយាយកាត់ ៖

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now