ភាគ១៤

88 5 0
                                    

ដំណើរញាប់ស្អេក ដើរចូលមករោងបាយព្រមជាមួយទឹកមុខក្រញីវក្រញូវ ដែលមានលើផ្ទៃមុខរបស់សាន់ដ្រា ធ្វើឱ្យកាយមាំដែលកំពុងអង្គុយញាំបាយ ដាច់ដោយឡែកពីពលទាហាន ជ្រួញចិញ្ចើមឡើងទាំងចម្ងល់ ទើបអត់មិនបាន គេក៏ស្រែកហៅនាងពីចម្ងាយ ៖

"សាន់ដ្រា!..."ឮសម្លេងហៅ សាន់ដ្រាក៏ងាកទៅរក នាងក៏ដើរបកទៅតុដែលគេអង្គុយវិញជាមួយទឹកមុខងាប់មិនប្ដូរ ។

"កើតអ្វីហ្ហេស?"គ្រាន់តែស្រីតូចទម្លាក់ខ្លួនអង្គុយចុះ ថេយ៉ុងក៏ចោទសួរយកតែម្ដង គេនឹងនាង មើលទៅដូចជាស្និតស្នាលគ្នាខ្លាំងណាស់ បើតាមស្ដាប់ការនិយាយប្រាស្រ័យគ្នារបស់ពួកគេ អាចថាព្រោះឧស្សាហ៍និយាយគ្នាលេង ហើយជួនកាលក៏ធ្លាប់ធ្វើកិច្ចការផ្សេងៗជាមួយគ្នាច្រើន ទើបមើលទៅឆាប់ចុះសម្រុងគ្នាជាងអ្នកផ្សេងៗ ។

"គ្មានអីទេ!..."សាន់ដ្រាឆ្លើយកំបុតៗ ថ្ពាល់របស់នាងឡើងក្រហមរងៀល ដោយសារនាងនៅខឹងជុងហ្គុកមិនទាន់បាត់ អ្នកដែលតាមសង្កេតមើលនាងតាំងពីដើរមកក៏ផ្ទុះសំណើច ប៉ុន្តែមិនហ៊ានសើចឮទេ ព្រោះមិនចង់ឲ្យទាហ៊ាននៅក្បែរនោះឮ ។

"អាហ្គុកធ្វើអីមិនល្អហ្ហេស?"

"មកពីលោកហ្នឹង! លើកក្រោយ កុំសង្ឃឹមថាខ្ញុំនឹងយកបាយទៅឲ្យគេទៀតនោះ"សាន់ដ្រានិយាយទាំងទឹកមុខប្រាកដប្រជា នាងមិនយល់ពិតមែន ហេតុអីនាងត្រូវមកធ្វើការជាមួយគេ? បើអត់មានគេ នាងអាចនឹងធូរស្រាលចិត្តបានខ្លះ ។

"ខ្ញុំប្រាប់នាងរឿងមួយទៅចុះ នាងជាមនុស្សស្រីដំបូងហើយណា ដែលអាចឆក់យកបេះដូងលោកវីរសេនីយ៍បាន ព្រោះថាតាំងពីខ្ញុំស្គាល់គេ រហូតដល់មកធ្វើការជាមួយគ្នា ខ្ញុំមិនដែលឃើញគេចាប់អារម្មណ៍លើស្រីណាឡើយ នាងអស្ចារ្យណាស់ ខ្ញុំប្រាប់ឲ្យដឹងទៅ"ថេយ៉ុងរៀបរាប់បណ្ដើរ បន្តញាំអាហារខ្លួនបណ្ដើរ គេក៏ឆ្លៀតដៀងភ្នែកមើលមុខសាន់ដ្រា ហើយសើចតិចៗ មើលទៅនាងប្រហែលមិនខ្វល់ជាមួយពាក្យសម្ដីគេទេមើលទៅនោះ ព្រោះថាអារម្មណ៍ខឹងសម្បារ វានៅដក់ជាប់ទ្រូងនាងនៅឡើយ ។

.......

បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចមក ថេយ៉ុងនិងសាន់ដ្រាក៏បំបែកផ្លូវគ្នារៀងខ្លួន ខណៈដែលថេយ៉ុងកំពុងដើរត្រឡប់ទៅជុំរំវិញ ស្រាប់តែមាននរណាម្នាក់ដើរមកពាំងផ្លូវគេ និងអូសដៃគេដើរទៅតាមខ្លួនរហូតមកដល់កន្លែងអង្គុយក្បែរជំរុំរបស់ថេយ៉ុង ហើយម្នាក់នោះគឺវីនីយ៉ានឹងឯង ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Donde viven las historias. Descúbrelo ahora