ភាគ៦០

51 1 0
                                    

មកដល់ក្នុងបន្ទប់ ជុងហ្គុកដាក់ឲ្យសាន់ដ្រាអង្គុយចុះលើគ្រែគេង ហើយគេក៏អង្គុយចុះក្បែរនាង ។
"ឥឡូវប្រាប់បងបានឬនៅ ថាមានរឿងអី? ហេតុអ្វីក៏យំ?"
"អូនស្មានថាបងទៅចោលអូនហើយ ទើបអូន..."សាន់ដ្រានិយាយរួច ក៏ងាកមុខចេញទៅម្ខាង ព្រោះតែខ្មាសអៀន មិនហ៊ានសម្លឹងភ្នែកជុងហ្គុកចំ ប៉ុន្តែអ្នកម្ខាងទៀត គ្រាន់តែឮបែបនោះ គេញញឹមក្បួចមាត់ បេះដូងក៏រីកមាឌមិនស្ទើរ ទើបភ្លាមនោះគេក៏ខិតខ្លួនទៅជិតនាងបន្ដិច ហើយលូកដៃអោបចង្កេះនាងពីខាងក្រោយ ។

"បងនឹងមិនទៅណាទាំងអស់ បើសិនណាអូននៅត្រូវការបង នៅតែស្រឡាញ់បង និងចង់ឲ្យបងនៅក្បែរខ្លួនអូនបន្តទៀត" គេស្រឡាញ់នាងខ្លាំងយ៉ាងនេះ គេម៉េចនឹងដាច់ចិត្តចាកចោលនាងបានទៅ ប៉ុន្តែបើសិនការចាកចេញរបស់គេ ជាតម្រូវការរបស់នាង គេក៏ព្រមតាមការចង់បានរបស់នាងដូចគ្នា បើទោះជាគេត្រូវចាកចេញទាំងឈឺចាប់ក៏ដោយ ។

"អូនមិនត្រូវការឲ្យបងចាកចេញទៅណាឡើយ អូនចង់ឲ្យបងនៅក្បែរអូនរហូតទៅ"សាន់ដ្រានិយាយរួច ក៏បង្វែរខ្លួនមកប្រឈមមុខជាមួយនឹងគេ ដោយយកដៃទាំងគូររបស់ខ្លួនក្រសោបលើថ្ពាល់នាយសងខាង ។ កែវភ្នែកទាំងគូរក៏សម្លឹងមើលគ្នាទៅវិញទៅមក ពោពេញទៅដោយក្ដីស្រឡាញ់ហូហៀរ ។

"ប្រាកដជាបានស្រាប់ហើយ!..."ជុងហ្គុកលេចស្នាមញញឹមចេញមកលើបបូរមាត់ ព្រោះតែក្ដីរំភើបចិត្ត ។ នាយអោនមុខសន្សឹមៗ ទៅរកបបូរមាត់តូចច្រមិចរបស់សាន់ដ្រា រីឯនាងក៏បិទភ្នែកសន្សឹមៗ ព្រមទទួលយកការថើបដ៏ផ្អែមល្ហែម របស់គេ និងតបទៅនាយវិញយ៉ាងផ្អែមល្ហែមដូចគ្នា ។

@៣ថ្ងៃកន្លងផុត

បន្ទាប់ពីរឿងរ៉ាវអាក្រក់ៗរសាត់ទៅ រឿងល្អៗក៏ចាប់ផ្ដើមចូលមកក្នុងជីវិតរបស់សាន់ដ្រាម្ដងបន្ដិចៗ
ជីវិតនាងនៅពេលនេះ គឺមានតែស្នាមញញឹម និងសេចក្តីសុខ បើទោះបីជាគ្មានលោកប៉ាអ្នកម៉ាក់ តែនាងក៏នៅមានលោកពូម្នាក់ដែលនៅចាំជួយជ្រោមជ្រែងនាង លើសពីនេះ នាងក៏នៅមានមនុស្សម្នាក់ទៀត មនុស្សដែលជាចំណែកមួយដ៏សំខាន់បំផុតក្នុងជីវិតនាង គេគឺ....

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Tempat cerita menjadi hidup. Temukan sekarang