ភាគ៤

134 7 0
                                    

ព្រះអាទិត្យចាប់ផ្ដើមបន្ទាបខ្លួនយ៉ាងសន្សឹមៗ កាលបើឈានចូលដល់ពេលរាត្រីហើយនោះ ភ្លើងពណ៌និងភ្លើងតាមអគារនាៗក៏បើកឡើងដើម្បីបំភ្លឺដល់ទីក្រុងឲ្យមានស្រស់ស្អាតដូចរាល់ដងដែរ ។ នៅតាមដងផ្លូវក៏មានរថយន្តបើកបរជាធម្មតា ក្នុងនោះក៏មានឡានរបស់ជុងហ្គុកផងដែរ ទាស់ត្រង់ថាក្នុងឡានមិនមែនមានតែគេម្នាក់ ក៏មានមនុស្សស្រីដែលជួបគ្នានៅអង្គភាពមុននេះមកជាមួយដែរ ។

"និយាយអញ្ចឹង! ពួកនាងមានកន្លែងសម្រាកឬនៅ? បើមិនយល់ទាស់ទេ អាចទៅសម្រាកបណ្ដោះអាសន្ននៅផ្ទះរបស់ខ្ញុំបាន ចាំដល់ពេលព្រឹក កូនចៅខ្ញុំនឹងមកទទួលពួកនាងទៅបន្ទាយទាហាននៅជាយដែនហើយ"ឃើញថាក្នុងឡានមានសភាពស្ងប់ស្ងាត់ជុងហ្គុកក៏ផ្ដើមនិយាយសួរនាំពួកនាងមុន ហើយអ្នកដែលទទួលតបគេ គឺមានតែម្នាក់ប៉ុណ្ណោះ គឺវីនីយ៉ានឹងឯង ។

"លោកវីរៈសេនីយ៍គិតថាបែបណាល្អ គឺពួកខ្ញុំតាមតែលោកទេ ម្យ៉ាងពួកយើងទើបតែមកដល់នៅមិនទាន់មានកន្លែងស្នាក់នៅឡើយ"

"អ្នកនាងវីនីយ៉ា ហៅត្រឹមឈ្មោះខ្ញុំរបស់ខ្ញុំក៏បានដែរណា មិនចាំបាច់ហៅវីរៈសេនីយ៍អីនោះទេ"

"បើអញ្ចឹងខ្ញុំហៅជុងហ្គុកហើយណា លោកហៅខ្ញុំវីនីយ៉ា ឬវីមួយម៉ាត់ក៏បាន"វីនីយ៉ានិងជុងហ្គុក មើលទៅហាក់និយាយឆាប់ចូលគ្នាល្អណាស់ មានតែម្នាក់ប៉ុណ្ណោះដែលមិនចង់និយាយឬតបតជាមួយនរណា នាងសម្ងំស្ងាត់ស្ងៀមតែម្នាក់ឯង ខណៈកែវភ្នែក សម្លឹងមើលទេសភាពពីកញ្ចក់ឡាន កន្លងផុតទៅច្រើនឆ្នាំ ទីនេះវាផ្លាស់ប្ដូរច្រើនណាស់់ តែការឈឺចាប់ដែលនាងបៀមទុកមករាប់ឆ្នាំ វាមិនដែលផ្លាស់ប្ដូរឡើយ វានៅដក់ក្នុងចិត្តនិងការចងចាំរបស់នាងជានិច្ច ។

"ប៉ា!...ម៉ាក់!..ពួកយើងខានជួបគ្នាយូរហើយណា ពេលនេះកូនត្រឡប់មករកប៉ានិងម៉ាក់វិញហើយ ប៉ានិងម៉ាក់សុខសប្បាយទេ? កូននឹកអ្នកទាំងពីរណាស់"សាន់ដ្រាពោលក្នុងចិត្តម្នាក់ឯង ស្របនឹងដំណក់ទឹកភ្នែកក៏ហូរចុះមួយដំណក់លើថ្ពាល់ ប៉ុន្តែនាងក៏វាសចេញភ្លាមៗព្រោះមិនចង់ឲ្យនរណាឃើញថានាងកំពុងយំ តែនាងប្រហែលគិតមិនដល់ឡើយ អ្នកដែលលួចសម្លឹងមើលនាងមកជាយូរតាមកញ្ចក់ឡានតូចខាងលើនោះ គេក៏បានឃើញនាងស្រក់ទឹកភ្នែកដែរ ប៉ុន្តែគេជ្រើសមិនសួរនាំ ត្រឹមបន្តការបើកបររបស់ខ្លួន ព្រោះគេជាមនុស្សមិនសូវចង់ដឹងរឿងអ្នកដ៏ទៃប៉ុន្មានដែរ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now