ភាគ៥

152 6 0
                                    

ព្រឹកថ្ងៃថ្មី....

ពន្លឺនៃព្រះអាទិត្យដែលចាំងចូលមកក្នុងបន្ទប់គេងដែលធ្វើឲ្យម្ចាស់បន្ទប់ត្រូវភ្ញាក់ឡើងទាំងភ្នែកមិនទាន់បើកស្រួលបួល ។ ជុងហ្គុកឈោងដៃយកទូរសព្ទដែលដាក់លើតុមកចុចមើលបន្ដិច ទើបនាំខ្លួនក្រោកចេញពីគ្រែគេង សម្ដៅទៅរកបន្ទប់ទឹក គេត្រូវរៀបចំខ្លួនឲ្យហើយ មុននឹងកូនចៅរបស់គេដែលមកទទួលស្រីតូចទាំង២មកដល់វីឡា ។

ប្រមាណជាកន្លះម៉ោងក្រោយ ជុងហ្គុកក៏ចេញពីបន្ទប់ គេបម្រុងចុះទៅខាងក្រោមទៅហើយ តែក៏ប្រទាក់ភ្នែកជាមួយសាន់ដ្រា ដែលកំពុងកាន់វ៉ាលីរបស់ខ្លួនចេញពីបន្ទប់ក្បែរនោះដែរ ទើបដើរទៅរកនាងព្រមនឹងស្នាមញញឹមមានលើផ្ទៃមុខ ។

"យប់មិញគេងលក់ស្រួលទេ?"

"គេងលក់ធម្មតា"សាន់ដ្រាតបហីៗ នាងក៏កាន់វ៉ាលីចេញពីគេបំណងយួរចុះទៅខាងក្រោម ប៉ុន្តែត្រូវនាយកំលោះចាប់ដៃឃាត់ដំណើរនាងជាមុន ។

"ខ្ញុំយួរវ៉ាលីឲ្យចុះ"នាងតូចងាកសម្លឹងមុខគេភ្លឹះៗ ហាក់ដូចមិនពេញចិត្តដែលគេថ្លើមធំមកប៉ះពាល់ខ្លួននាងដោយគ្មានការអនុញ្ញាត ប៉ុន្តែនាងក៏ជ្រើសមិនរករឿងគេ ប្ដូរមកគ្រលាស់ដៃគេចេញ និងទុកវ៉ាលីឲ្យគេកាន់ជំនួស អ្នកដែលសម្លឹងមើលពីលើ ក៏ខាំមាត់ខ្លួនតិចៗខ្នក់ខ្នាញ់នាងយ៉ាងខ្លាំង គេចង់ដឹងណាស់ តើនាងខ្មើតដាក់គេដល់ពេលណា? ប៉ុន្តែគេជឿថាមិនយូរទេ គេនឹងបកភាពក្រអឺតក្រទមរបស់នាងចេញឲ្យទាល់តែខ្ទិចនឹង ចាំមើលទៅ!...

.......

ឡានមួយគ្រឿង បានមកចតពីមុខវីឡាអាហ្គាលីស្ដូជាស្រេច ហើយប្រាកដណាស់ ម្ចាស់ឡានគ្មាននរណាឡើយក្រៅពីជីមីន គេក៏ត្រូវទៅបន្ទាយវិញនៅថ្ងៃនេះដែរ ជូនជាពេលនេះ ទើបគេត្រូវមកទទួលអ្នកចំណូលថ្មីតាមបញ្ជារបស់ជុងហ្គុក ។

"នេះវ៉ាលីរបស់ពួកនាង!..."មកដល់ឡាន ជុងហ្គុកក៏ហុចវ៉ាលីដែលគេយកមកទៅឲ្យជីមីន គេក៏ទទួលយកទៅទុកនៅគូទឡានម្ដងមួយៗ ស្របពេលស្រីៗនៅឈរក្បែរនោះជាមួយលោកស្រីស៊ីរ៉ាដែរ ។

"ពួកខ្ញុំជំរាបលារលោកស្រីសិនហើយ អរគុណសម្រាប់ការស្នាក់អាស្រ័យពីយប់មិញ"សាន់ដ្រាក៏មិនភ្លេចងាកទៅអរគុណមនុស្សចាស់ដែលនៅក្បែរនោះដែរ ឃើញដូច្នោះ លោកស្រីស៊ីរ៉ាក៏ដើរមកជិតនាង ព្រមនឹងលើកដៃអង្អែលក្បាលស្រីតូចតិចៗ ដូចជាកំពុងផ្ដល់ក្ដីស្រឡាញ់និងភាពកក់ក្ដៅដល់នាងយ៉ាងអញ្ចឹង ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now