ភាគ១០

105 6 0
                                    

/១.២.៣.៤.៥..../

សម្លេងរាប់ចំនួនលេខបន្លឺឡើងលាន់ពេញក្នុងបន្ទាយទាហ៊ាន ស្របពេលកំពុងមានពលទាហ៊ានប្រហែល២០នាក់ កំពុងរត់ជុំវិញទីធ្លាបន្ទាយទៅមកៗឲ្យគ្រប់ចំនួនជុំតាមដែលថ្នាក់លើដាក់កំហិត ងាកទៅម្ខាងទៀត ក៏មានទាហ៊ានស្រីៗប្រហែលជា២០នាក់ដែរ កំពុងហាត់បាញ់កាំភ្លើង ។ ក្នុងចំណោមនោះ ក៏មានស្រីតូចសាន់ដ្រានៅទីនោះដែរ ប៉ុន្តែនាងមិនមែនមកហាត់សមឡើយ នាងនៅទីនោះក្នុងនាមជាអ្នកបង្វឹកដល់ទាហ៊ាននារី ដែលជាការស្នើសុំពីអនុសេនីយ៍ ជីមីន ។

"ការកាន់កាំភ្លើង គេមិនឲ្យកាន់បែបហ្នឹងទេ"សាន់ដ្រាដើរតម្រង់ទៅរកទាហ៊ានស្រីម្នាក់ ដែលកំពុងតម្រង់កាំភ្លើងទៅគោលដៅដែលបានកំណត់ ប៉ុន្តែការកាន់កាំភ្លើងរបស់នាង មិនសូវសមទំនង ទើបសាន់ដ្រាចូលទៅប្រាប់បន្ថែម ។

"កាំភ្លើងដែលមានសណ្ឋានវែងអញ្ចឹង គឺយើងត្រូវកាន់បែបនេះ! នៅពេលយើងចង់បាញ់ទៅលើអ្វីមួយ ភ្នែកទាំងគូររបស់យើងត្រូវផ្ដោតទៅលើគោលដៅឲ្យចំ តម្រង់ទៅកាន់ទិសដៅដែលចង់បាញ់ ហើយក៏បាញ់តែម្ដង ប៉ុន្តែអ្វីដែលជាគោលសំខាន់ដែលខ្ញុំចង់ឱ្យគ្រប់គ្នាចងចាំក្នុងការបាញ់កាំភ្លើងនោះ គឺគ្រប់គ្នាត្រូវសម្រួលស្មារតីឲ្យបានល្អ កុំភិតភ័យ កុំស្លន់ស្លោ កុំរារែកចិត្ត ហើយកុំឲ្យបែកអារម្មណ៍ឲ្យសោះ មិនអញ្ចឹង ពួកយើងនឹងខ្លាចទៅជាផ្ទាំងស៊ីបរបស់គូរសត្រូវវិញជាមិនខាន"ពាក្យសម្ដីមុតស្រួច បូករួមជាមួយកែវភ្នែកមាំទាំ កាន់តែធ្វើឲ្យទាហ៊ានទាំងនោះអត់នឹងស្ងប់ស្ងែងដល់នាងមិនបាន នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតដូចធីតាសួគ៌ ប៉ុន្តែសមត្ថភាពនាងក៏មិនអន់ដែរ មិនចម្លែកចិត្តទេ ដែលលោកអនុសេនីយ៍របស់ពួកនាង សម្រេចចិត្តស្នើរឲ្យសាន់ដ្រាមកជួយបង្ហាត់ដល់ពួកនាងនោះ ។

"ផាំង...យ៎េស!..."គ្រាប់កាំភ្លើងក៏ហោះទៅចំគោលដៅ ទាហ៊ានស្រីម្នាក់នោះសើចតិចៗដោយការសប្បាយចិត្ត នាងរំភើបចិត្តជាខ្លាំងដែលនាងអាចធ្វើបាន ហើយលទ្ធផលល្អរបស់នាង ក៏បានមកពីការបង្រៀនរបស់សាន់ដ្រាដែរ ។

"ខ្ញុំអរគុណអ្នកនាងដ្រាណាស់ដែលស្ម័គ្រចិត្តមកជួយបង្ហាត់ដល់ពួកខ្ញុំ បើសិនមិនបានអ្នកនាងទេ ពួកយើងច្បាស់ជាពិបាកជាងនេះ"នាងងាកទៅមើលមុខសាន់ដ្រាជាមួយស្នាមញញឹមនិងក្ដីត្រេកអរ ខណៈអ្នកផ្សេងទៀតក៏ផ្ដល់ស្នាមញញឹមមកកាន់សាន់ដ្រាដែរ ទើបធ្វើឲ្យសាន់ដ្រា មិនអាចទប់ស្នាមញញឹមបានទៀត ក៏ញញឹមតបពួកនាងវិញ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Tempat cerita menjadi hidup. Temukan sekarang