ភាគ៤៨

51 0 0
                                    

ឈានចូលដល់វេលាថ្ងៃថ្មី...
បន្ទាប់ពីមានរឿងកើតឡើងកាលពីយប់រួចមក ពេលនេះថេយ៉ុងនៅគេងសម្រាកនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោយបានក្រុមប៉ូលិសដែលទៅដល់កន្លែងកើតហេតុបញ្ចូនគេមក ។ ត្របកភ្នែកដែលបិទអស់មួយរាត្រីព្រោះតែជាតិថ្នាំស្ពឹក ក៏ចាប់ផ្ដើមបើកឡើងព្រឹមៗ ខណៈក្បាលរបស់គេក៏ឈឺបន្ដិចបន្ដួចដែរ ប៉ុន្តែវានៅឈឺចាញ់មុខរបួសដែលមាននៅលើស្មាខាងឆ្វេងរបស់គេទេ ។

"ហ្អឹម!!!..."សម្លេងគ្រហឹមក្នុងបំពង់ករបស់នាយ ក៏បានឮដល់ត្រចៀកអ្នកដែលមកនៅកំដរគេពេញមួយយប់ ទើបភ្លាមនោះ មនុស្សម្នាក់នោះក៏ដើរមកក្បែរគ្រែគេងរបស់គេ ជាមួយទឹកមុខស្រពាប់ស្រពោន កែវភ្នែកក៏ចាប់ផ្តើមរលីងរលោងទឹកភ្នែកចេញដោយហាមមិនបាន ។

"វី!..."

"បងកុំទាន់ក្រោកអី!..."ខណៈដែលថេយ៉ុងបម្រុងងើបខ្លួនឡើងពីគ្រែ នាងល្អិតវីនីយ៉ាក៏និយាយឃាត់គេជាមុន ឃើញដូចនោះ ថេយ៉ុងក៏មិនប្រកែកអីច្រើន យល់ព្រមទម្លាក់ខ្លួនទៅលើគ្រែវិញតាមសម្ដីរបស់នាង ។

"បងមាននៅឈឺទៀតទេ?"សំណួររបស់នាង មិនបានធ្វើឲ្យថេយ៉ុងចាប់អារម្មណ៍ឡើយ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺសភាពរបស់នាងទៅវិញទេ ។  តាំងតែពីយប់មិញ នាងមិនទាន់បានបិទភ្នែកគេងនៅឡើយ នាងនៅអង្គុយកំដរគេរហូត ទើបសភាពនាងនាពេលនេះ រង្វង់ភ្នែករបស់នាងឡើងខ្មៅស្លក់ បូករួមទាំងហើមទៀត នាំឲ្យចិត្តគេមិនបារម្ភពីនាងមិនបាន ។

"បងអស់អីហើយ...គ្រាន់តែក្រោកមកបានឃើញមុខអូន បងជាទៅហើយ"ក្រោយសម្លឹងមើលសភាពនាងបានបន្ដិច គេក៏ញញឹមតបទៅនាងវិញ ។ វីនីយ៉ាទម្លាក់ខ្លួនអង្គុយនៅកៅអីក្បែរនោះ នាងក៏ទាញដៃគេយកមកកាន់ មុននឹងនិយាយអ្វីដែលនាងចង់និយាយ ៖

"អូនសូមទោសណាថេយ៍! អូនជាដើមហេតុ ដែលធ្វើឱ្យបងឈឺខ្លួនបែបនេះ បើសិន...ហ៊ឺ..."គ្រាន់តែនិយាយដល់ចំណុចនេះ វីនីយ៉ាក៏យំអណ្ដឺតអណ្ដកចេញមកតែម្ដង គ្រប់យ៉ាងដែលកើតឡើងចំពោះ គេគឺសុទ្ធសឹងកើតមកពីនាងទាំងអស់ បើសិននាងមិនចេញមកជួបគេ គេក៏មិនធ្លាក់ក្នុងសភាពបែបហ្នឹង ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now