ភាគ១៦

76 5 0
                                    

/តុ...តុ.../

សម្លេងគោះទ្វារបន្លឺឡើង ដោយដៃរបស់ថេយ៉ុង នាយកំលោះឈរនៅពីមុខបន្ទប់ដែលជាកម្មសិទ្ធិរបស់វីនីយ៉ា រង់ចាំឲ្យម្ចាស់បន្ទប់ចេញមកបើកទ្វារ ប៉ុន្តែខុសពីការគិត វីនីយ៉ា នាងមិនបានចេញមកបើកទ្វារឲ្យគេឡើយ គ្មានឮសូម្បីសម្រឹបចេញដើរថែមទៀត ។

"វី!...នៅខាងក្នុងទេ?"មិនបញ្ចប់ត្រឹមការគោះ ថេយ៉ុងព្យាយាមហៅនាងពីខាងក្រៅជារឿយៗ តែនៅមិនមានសកម្មភាពអីតបតមកវិញដដែល ។

"វី!...វី!..បើកទ្វារឲ្យខ្ញុំបន្ដិច"ថេយ៉ុងនៅតែបន្តគោះនិងស្រែកហៅស្រីតូចមិនព្រមឈប់ គេបែរជាមានអារម្មណ៍មិនស្រួល ពេលមិនឃើញនាងចេញមក តើនាងកើតអីឬអត់? ឬមួយ....

មិនបង្អង់យូរ ថេយ៉ុងប្រញាប់លើកជើងធាក់ទ្វារខ្លាំងៗ ព្យាយាមធ្វើឲ្យធ្វើរបើក ដើម្បីចូលទៅខាងក្នុង ពេលនេះគេបារម្ភនាងស្ទើរស្លាប់ទៅហើយ កាន់តែគិតរឿងកើតឡើង គេកាន់តែមិនស្រួលចិត្តទ្វេរឡើង ។

/គ្រាំង.../

ទីបំផុតការព្យាយាមរបស់គេក៏បានជោគជ័យ ទ្វារដែលបំបុកអម្បាញ់មិញក៏របើកទៅខាងក្នុង មិនចាំយូរ នាយកំលោះក៏រត់ចូលទៅភ្លាម ប៉ុន្តែអ្វីដែលធ្វើឲ្យគេគាំងឆ្កឹង គឺក្នុងបន្ទប់គ្មានសូម្បីតែវត្តមានរបស់នាង គេបន្តទៅរកមើលក្នុងបន្ទប់ទឹក លទ្ធផលនៅតែមិនឃើញនាងដដែល ។

"វី!..."ថេយ៉ុងរត់ចេញទៅខាងក្រៅបន្ទប់វិញ ទាំងចិត្តមិនស្ងប់ គេដើរជុំវិញបន្ទាយ រកមើលស្រីតូចវីនីយ៉ា ហើយក៏បារម្ភកាន់តែខ្លាំងគឺគេមិនបានឃើញសូម្បីតែស្រមោលរបស់នាង តើនាងទៅណាទៅ? គេឆ្កួតស្លាប់មិនខានទេ ឲ្យតែបែបៗហ្នឹង ។

"ថេយ៍!...កើតអ្វីមែនទេ?"សាន់ដ្រាមិនដឹងលេចមុខមកពីខាងណា នាងបានហៅឃាត់ដំណើរតក់ក្រហល់របស់រាងសង្ហា គេក៏ព្រមឈប់ ហើយឆ្លើយតបទៅនាង ៖

"ខ្ញុំកំពុងដើររកវី! នាងដឹងថាវីទៅណាទេ? មុននេះ ខ្ញុំមិនឃើញនាងនៅក្នុងបន្ទប់ទេ"ថេយ៉ុងរៀបរាប់ទាំងដកដង្ហើមសឹងមិនដល់គ្នា ធ្វើឱ្យស្រីស្រស់ដែលឃាត់សួរគេអម្បាញ់មិញនេះ ផ្ទុះសំណើចឡើងភ្លាម ទឹកមុខឆ្លេឆ្លារបស់គេ ពិតជាគួរឲ្យចង់សើចខ្លាំងណាស់ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Donde viven las historias. Descúbrelo ahora