ភាគ៥២

54 0 0
                                    

នៅតាមបណ្តោយផ្លូវ មានឡានម៉ូតូបើកទៅមកខ្វាត់ខ្វែង មានមនុស្សម្នារដើរទៅមកក៏ច្រើន ម្នាក់ៗមើលទៅសប្បាយរីករាយជាមួយបរិយាកាសល្អ ភ្លើងពណ៌ដ៏ស្រស់ស្អាតនៃទីក្រុង នៅលើផ្ទៃមុខក៏ភ្ជាប់ទៅដោយស្នាមញញឹម ផ្ទុយស្រឡះពីនាងតូចវីនីយ៉ាឯណេះ មានតែស្នាមទឹកភ្នែកដែលកំពុងស្រក់ឥតដាច់ នាងសឹងតែទទួលយកមិនបានទៅហើយ ពេលដឹងថាលោកប៉ានាងជាមេម៉ាហ្វៀ ប៉ុន្តែពេលបានដឹងថាលោកប៉ានាងជាឃាតករសម្លាប់ប៉ាម៉ាក់របស់មិត្តសម្លាញ់នាងទៀត នាងពិបាកទទួលយកណាស់ ។

"កន្លងមក ខ្ញុំតែងតែអះអាង នឹងជួយមុខរកឃាតករសម្លាប់គ្រួសារមិត្តរបស់ខ្ញុំឲ្យឃើញ ប៉ុន្តែ...ហ៊ឺ...ហេតុអ្វីក៏ជាប៉ារបស់ខ្ញុំទៅវិញ? តើខ្ញុំនៅមានមុខឯណាទៅជួបនឹងនាងទៀតទៅ? ហ៊ឹកៗ.."អស់ពីដើរ វីនីយ៉ាក៏ទម្លាក់ខ្លួនអង្គុយចុះលើចិញ្ចើមផ្លូវដែលនាងដើរ យំយកៗលែងខ្មាសនរណាទៀត ទោះបីជាត្រូវមនុស្សគ្រប់គ្នាមើលមកនាងដូចមនុស្សឆ្កួត ក៏នាងលែងខ្វល់ដែរ ពេលនេះនាងឈឺចាប់ ប៉ុន្តែបើធៀបនឹងការបាត់បង់របស់មិត្ត ការឈឺចាប់របស់នាង គឺនៅតិចតួចបំផុត ។

ងាកមកខាងជុងហ្គុកឯណេះវិញ នាយបើកឡានបណ្ដើរ ងាកមើលឆ្វេងស្ដាំដើម្បីរកមើលវីនីយ៉ា ទីបំផុត គេក៏ប្រទាក់ភ្នែកឃើញនាងនៅលើចិញ្ចើមផ្លូវ ស្របទិសដៅគ្នាជាមួយឡានរបស់គេ មិនបង្អង់យូរ គេក៏ប្រញាប់បើកឡានទៅចតនៅគៀនផ្លូវក្បែរនោះ ។

"វី!..."សម្លេងប្រហាក់ប្រហែល ឮចេញពីក្រោយខ្នងរបស់វីនីយ៉ា នាំឲ្យនាងប្រញាប់ងើបមុខឡើង នឹងជូតទឹកភ្នែកចេញ មុននឹងនាំរាងកាយឲ្យក្រោកឈរឡើង ដើម្បីអាចនិយាយគ្នាជាមួយគេ ។

"ជុងហ្គុក! ហេតុអីលោកមកនៅត្រង់នេះ?"វីនីយ៉ាងាកមុខទៅសួរគេ ព្យាយាមញញឹមដាក់គេធ្វើដូចជាមិនមានរឿងអ្វីកើតឡើងចំពោះនាង ទាំងដែលការពិត ជុងហ្គុកបានដឹងអស់ទៅហើយ ។

"ខ្ញុំមកតាមនាង"ជុងហ្គុក
"មោះ! ឡើងឡានទៅ ចាំខ្ញុំជូននាងទៅផ្ទះ"ជុងហ្គុកឈោងចាប់ដៃនាង បំណងចង់នាំនាងទៅកាន់ឡាន ប៉ុន្តែក៏មិនអាច ត្បិតនាងបែរជាមិនព្រមដើរទៅតាមគេសោះ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now