ភាគ២៧

78 5 0
                                    

ពន្លឺព្រះអាទិត្យ ចាប់ផ្ដើមរះឡើងម្ដងទៀត បន្ទាប់ពីសម្ងំលាក់ខ្លួនអស់មួយរាត្រី ផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ប៉ុន្តែបែរជាស្ងប់ស្ងាត់ គ្មានសូម្បីតែស្រមោលមនុស្សឬផ្ទះសម្បែង នៅជុំវិញខ្លួនគឺមានតែសម្លេងទឹករលកនៃសមុទ្រ កំពុងបោកផ្ទប់ប៉ះនឹងផ្ទាំងថ្មធំៗតាមជំនោរខ្យល់ និងមានបណ្ដំព្រៃ ដើម្បីឈើខ្ពស់ៗដែលនៅក្បែរ ហើយបើតាមមើលទីនេះ វាអាចនឹងជាកោះណាមួយនៅតំបន់សមុទ្រហើយ ។

ប៉ុន្តែពេលងាកមកមើលឆ្នេរខ្សាច់ក្បែរផ្ទាំងថ្មឯណេះវិញ ក៏បានឃើញរាងកាយរបស់មនុស្សប្រុសស្រីមួយគូរ កំពុងដេកស្ដូកស្ដឹងនៅនឹងកន្លែង ហើយប្រាកដណាស់់ ប្រុសស្រី១គូរនោះគ្មាននរណាឡើយក្រៅពីជុងហ្គុកនិងសាន់ដ្រានឹងឯង នេះពួកគេរសាត់តាមទឹករលក រហូតមកដល់ទីនេះមែនទេ?

"ខឹកៗ..."សម្លេងក្អកខិៗ ព្រោះឈ្លក់នឹងរលកទឹកបន្លឺចេញពីបបូរមាត់របស់ជុងហ្គុក នាយសង្ហារព្យាយាមនាំខ្លួនក្រោកឡើងពីដីខ្សាច់ ខណៈកែវភ្នែក កំពុងងាកមើលទីកន្លែងដែលជុំវិញខ្លួន នឹងមានចម្ងល់ជាច្រើនដែលកើតមានក្នុងខួរក្បាលរបស់គេដែរ ប៉ុន្តែការឆ្ងល់របស់គេក៏មិនបាននៅយូរ ក្រោយនឹកដល់មនុស្សស្រីដែលលោតចុះពីលើកាប៉ាល់មកជាមួយគ្នាកាលពីយប់ ទើបភ្លាមនោះ គេងាករកមើលសាន់ដ្រា ហើយក៏បានប្រទះភ្នែកជាមួយនឹងកាយតូច ដេកស្ដឹងដែលនៅមិនឆ្ងាយពីគេប៉ុន្មានដែរ ។

ជុងហ្គុកងើបនាំខ្លួនទាំងដំណើរទ្រេតទ្រោតដើរសម្ដៅទៅរកសាន់ដ្រា ពេលមកដល់ នាយក៏ទម្លាក់ខ្លួនអង្គុយចុះ នឹងលើករាងកាយទន់ល្អូកចេញពីក្នុងទឹក ហើយដាក់នាងទៅលើគោក ។

"ដ្រា!...ដ្រាដឹងខ្លួនឡើងណា"ជុងហ្គុកទះថ្ពាល់ស្រីតូចស្រាលៗ ព្យាយាមដាស់នាងឲ្យដឹងខ្លួន ហើយទីបំផុត សាន់ដ្រាក៏ដឹងខ្លួនមែន ប៉ុន្តែពេលឃើញសភាពីស្លេកស្លាំងរបស់នាង ជុងហ្គុកអត់នឹងបារម្ភមិនបានឡើយ ។

"ខិៗ...ពួកយើង...."

"ពួកយើងអស់អីហើយ ពេលនេះយើងមកដល់លើគោកហើយណា"ជុងហ្គុកតបទាំងញញឹមសប្បាយចិត្ត ខណៈដៃមាំក៏បន្តជួយគ្រានាងឲ្យងើបខ្លួនបន្ដិច ។ សាន់ដ្រាសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួនទាំងក្បាលឈឺចាប់ខ្ទោកៗ ជាពិសេសពេលដឹងដល់ស្នាមរបួសដែលនាងមានលើខ្លួន ចិញ្ចើមក៏ជ្រួញចូលគ្នាតែម្ដង ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Où les histoires vivent. Découvrez maintenant