ភាគ៣០

118 3 0
                                    

មន្ទីរពេទ្យនៃទីក្រុងសេអ៊ូល....

ដំណើរបោះជំហានញាប់ស្អេករបស់មនុស្សចំណាស់ពីរនាក់កំពុងចូលមកកាន់មន្ទីរពេទ្យទាំងចិត្តអន្ទះសារ ត្បិតពួកគាត់ស្រាប់តែទទួលបានដំណឹងដែលស្មានមិនដល់មួយពីខាងប៉ូលិសមក ហើយក៏មិននឹកស្មានថានឹងមានរឿងនេះកើតឡើងដែរ ។

"លោកប៉ា...អ្នកម៉ាក់..."គ្រាន់តែបានឃើញអ្នកដែលជាឪពុកម្ដាយដើរចូលមកដល់ក្នុងមន្ទីរពេទ្យភ្លាម ហ្វែលឡាដែលអង្គុយអោបដៃនៅកៅអីរង់ចាំរបស់មន្ទីរពេទ្យឯណោះ ក៏ក្រោកចេញពីកៅអី ហើយហៅពួកគាត់ សម្រក់ទឹកភ្នែកចុះមកទាំងកម្សួលក្នុងអារម្មណ៍ជាខ្លាំង ប៉ុន្តែការកម្សួលរបស់នាង វានៅមិនទាន់ស្មើរនឹងចិត្តអ្នកដែលជាម្ដាយ ដែលតែងតែបន់ស្រន់ សូមឲ្យកូនស្រីត្រឡប់មកវិញ ទោះបីជាដឹងពេលនោះកូនមិនអាចត្រឡប់មកក៏ដោយ ។ លោកស្រី រីយ៉ា បោះជំហានមួយៗទៅរកស្រីតូចដែលកំពុងយំសសឹកមើលមកគាត់ ស្របនឹងដៃទាំងសងរបស់គាត់ដែលកំពុងញ័រទទ្រើកនោះ ក៏លើកមកក្រសោបថ្ពាល់កូនស្រីដែលគាត់បានគិតថានាងស្លាប់បាត់បង់ជីវិត១ឆ្នាំមកហើយនោះថ្នមៗ ព្រមជាមួយទឹកភ្នែកជាច្រើនដំណក់ស្រក់ចុះមកឥតដាច់ គ្រប់យ៉ាងវាលែងជាការយល់សប្តិទៀតហើយ ហ្វែលឡា ព្រះនាងតូចរបស់គាត់ពិតជាត្រឡប់មករកគាត់វិញហើយ ។

"ហ្វែលកូនម៉ាក់!..."លោកស្រីរីយ៉ាស្រវាអោបកូនយ៉ាងណែន ខណៈដែលហ្វែលឡាក៏អោបតបទៅម្ដាយវិញដូចគ្នា ការអោបក្រសោបរវាងពួកគេក៏នាំឲ្យបុរសចំណាស់ដែលមាននាមជាឪពុក ចូលមកអោបភរិយាព្រមជាមួយកូនស្រីមួយតង់ទៀតដែរ ។

"អរគុណដែលកូននៅមានជីវិត!..."លោកគ្រីសពោលឡើងទាំងអួលដើមក ហើយអង្អែលក្បាលកូនស្រីថ្នមៗដោយក្ដីរំភើបចិត្តនិងក្ដីនឹករលឹកដល់កូន មិននឹកស្មានថាកូនអាចមានជីវិតរស់រានរហូតមកដល់សព្វថ្ងៃនេះឡើយ ។

"កូនធ្វើឲ្យគ្រប់គ្នាពិបាកហើយ ហឹកៗ!.."ហ្វែលឡាយំឡើងដង្ហក់ អោបក្រសោបលោកប៉ាអ្នកម៉ាក់យ៉ាងណែន បើសិននាងព្រមត្រឡប់មកលឿនជាងនេះបន្ដិច គ្រប់យ៉ាងប្រហែលជាល្អប្រសើរជាងនេះ ។

......

ព្រះអាទិត្យដែលរះឡើងអស់រយៈពេលពេញមួយថ្ងៃហើយនោះ ក៏ចាប់ផ្តើមលិចចុះសន្សឹមៗ ផ្ទៃមេឃក៏ប្រែមកជាងងឹតស្លុប នៅសល់តែពន្លឺស្រាលៗដែលជះចេញពីព្រះចន្រ្ទាប៉ុណ្ណោះ ។ នៅលើកោះដែលដាច់ឆ្ងាយ មិនដែលមានមនុស្សណាទៅដល់ ប៉ុន្តែឥឡូវក៏មានកំលោះក្រមុំមួយគូរកំពុងអង្គុយក្បែរផ្នក់ភ្លើងដើម្បីទទួលយកភាពកក់ក្ដៅ បរិយាកាសក៏ស្ងាត់ជ្រងំ ឮតែសម្លេងទឹករលកដែលបោកផ្ទប់ជាមួយផ្ទាំងថ្មដោយសារជំនោរខ្យល់នាពេលរាត្រី ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Tempat cerita menjadi hidup. Temukan sekarang