ភាគ៣៣

75 1 0
                                    

អង្គភាពនៅសេអ៊ូល....

ជុងហ្គុកនិងសាន់ដ្រាបានមកដល់អង្គភាពតាមការផ្ដាំពីលោកឧត្តមសេនីយ៍ គ្រាន់តែចតឡានហើយ ពួកគេនាំគ្នាទៅរកគាត់ភ្លាម ព្រោះមិនចង់ឲ្យលោកនាយរង់ចាំផ្លូវយូរ ។

ក្រាក!..
ទ្វារបន្ទប់ក៏ត្រូវបើកឡើងដោយដៃរបស់ជុងហ្គុក ពួកគេបន្តនាំគ្នាចូលមកខាងក្នុង ទើបប្រទះឃើញថាជុងស៊ុកក៏នៅក្នុងនោះដែរ តែមិនមែនជារឿងចម្លែកចិត្តសម្រាប់ពួកគេឡើយ ត្បិតថាមុននឹងមក លោកឧត្តមសេនីយ៍ក៏បានប្រាប់ពួកគេហើយដែរ ។

"សូមគោរពលោកឧត្តមសេនីយ៍!..."ជុងហ្គុកក៏មិនដែលភ្លេចការគោរពដល់មេកើយដែរ ។

"អង្គុយត្រង់នេះទៅលោកវីរសេនីយ៍"លោកញញឹមឡើងបន្ដិច ហើយក៏ប្រាប់ឲ្យពួកគេអង្គុយចុះនៅសាឡុងដែលមានលោកនិងជុងស៊ុកនៅអង្គុយចាំជាស្រេច ។

"ខ្ញុំសប្បាយចិត្តណាស់ដែលលោកវីរសេនីយ៍និងអ្នកនាងសាន់ដ្រាមិនបានកើតអ្វីធ្ងន់ធ្ងរ"គ្រាន់តែពួកគេអង្គុយចុះ ជុងស៊ុកក៏និយាយឡើង នាយបារម្ភពីពួកគេ ព្រោះខំតាមរកសឹងតែជ្រែកកោះ ប៉ុន្តែនៅមិនបានជួប នេះបើសិននាយមិនទៅជួបហេតុការណ៍នោះមុន ប្រហែលមិនចាំបាច់ពិបាកដល់ខាងអង្គភាពឡើយ ។

"បាទ! ខ្ញុំអរគុណលោកណាស់ដែរ ដែលព្យាយាមតាមរកពួកខ្ញុំ"

"ជាតួនាទីខ្ញុំទាន!..."

"ឥឡូវយើងចូលមករឿងរបស់យើងវិញ កាលដែលខ្ញុំហៅពួកលោកមក គឺខ្ញុំចង់ដឹងពាក់ព័ន្ធជាមួយការចុះប្រតិបត្តិការលើកនេះ លោកវីរសេនីយ៍ មានបានដឹងពីសមាសភាពរបស់ពួកម្ខាងទៀតដែលលោកនិងអ្នកនាងដ្រា តាមទៅដែរទេ?"

"បាទលោកឧត្តមសេនីយ៍! តាមការគិតរបស់ខ្ញុំ ពួកវាមិនមែនជាអ្នកនៅទីនេះឡើយទាន អាចជាពពួកជនល្មើសក្រៅស្រុក ហើយក៏ប្រហែលជាកូនចៅរបស់មេក្លោងធំផងដែរទាន"ជុងហ្គុកក៏និយាយនូវអ្វីដែលគេបានអង្កេតពេលជាប់នៅលើកាប៉ាល់នោះ លោកឧត្តមសេនីយ៍និងជុងស៊ុក ក៏កំពុងរង់ចាំស្ដាប់ពីគេដែរ ខណៈដែលសាន់ដ្រាក៏ស្រាប់តែនឹកដល់រឿងម្យ៉ាងក្នុងខួរក្បាលនាងឡើងមកដូចគ្នា ជូនកាលបើសិននាងនិយាយចេញមក វាអាចនឹងងាយស្រួលដល់កិច្ចប្រតិបត្តិការនេះក៏ថាបាន ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now