ភាគ១២

100 4 0
                                    

(បើឯងមិនចង់បាត់បង់នាងទេ ឯងគួរតែស្រវាយកនាងមកវិញមក...)មកទល់នឹងពេលនេះ គឺម៉ោងជិត១២យប់ទៅហើយ ប៉ុន្តែខួរក្បាលរបស់ជីមីន នៅតែគិតរាល់ពាក្យសម្ដីដែលជុងហ្គុកបាននិយាយមិនឈប់ ។ កាយមាំក្រោកចេញពីគ្រែសម្រាក រួចដើរតម្រង់ទៅមាត់បង្អួច បង្ហើរអារម្មណ៍ស្មុគស្មាញទាំងប៉ុន្មានទៅកាន់ពន្លឺព្រះចន្ទនាពេលរាត្រី ដែលកំពុងបញ្ចេញពន្លឺមកផែនដីយ៉ាងស្រស់ត្រកាល ។

"តើពិតជាដូចអ្វីដែលជុងហ្គុកស្មានទេ? តើអូននឹងត្រូវលោកប៉ាផ្សំផ្គុំជាមួយអាល់ដូដែរទេ?"ជីមីននៅតែកង្វល់ចិត្ត ចិត្តមួយក៏យល់ថាវាមួយអាចទៅរួច ប៉ុន្តែចិត្តមួយទៀតក៏យល់ទៅបែបផ្សេង គេជឿថាលោកសូហ្វារៀលមិនមែនមានក្រសែភ្នែកអន់ ដល់ថ្នាក់លើកកូនស្រីទៅឲ្យអាល់ដូទេ អាល់ដូជាមនុស្សបែបណា លោកសូហ្វារៀលអាចនឹងដឹងច្បាស់ជាងគេឆ្ងាយណាស់ ព្រោះពួកគេក៏ធ្លាប់ជាមួយដៃគូរួមជំនួញគ្នា ។

ជីមីនដកដង្ហើមធំជាច្រើនលើកច្រើនសារ គេទាញទូរស័ព្ទចេញមក រួចចុចមើលរូបភាពនៅក្នុងទូរស័ព្ទរបស់ខ្លួន នៅក្នុងរូបនោះគឺជារូបគេនិងខេតដែលថតជាមួយគ្នា កាលនៅទាក់ទងគ្នា ។ ដៃក្រាស់អង្អែលលើអេក្រង់ទូរស័ព្ទតិចៗចំមុខរបស់ខេត ស្នាមញញឹមសោះកក្រោះក៏ញោចឡើងលើផ្ទៃមុខរបស់គេ គេធ្លាប់ប្រើពាក្យសម្ដី និងកាយវិការមិនល្អជាច្រើនទៅលើនាង  តើឲ្យគេប្រឈមមុខជាមួយនាងបែបណាល្អ?

"បងសន្យា! មិនថាមានរឿងបែបណាក៏ដោយ បងមិនឲ្យអូនមានគ្រោះថ្នាក់ទៀតឡើយ"ជីមីនសម្លឹងមើលរូបថតមិនដកភ្នែក សុវត្ថិភាពរបស់នាង ជាអ្វីដែលសំខាន់បំផុត បើទោះបីជាលោកប៉ានាងចង់ផ្សំផ្គុំឬក៏មិនមែន យ៉ាងណាក៏គេមិនអាចឲ្យនាងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ឡើយ ។

.....

ព្រឹកព្រលឹមស្រាងៗ អាធាតុចុះត្រជាក់កាន់តែខ្លាំង ជីមីនចេញពីបន្ទប់សម្រាករបស់ខ្លួនជាមួយអាវស៊ីវិលមួយឈុត មិនមែនឈុតទាហ៊ានដូចរាល់ដងឡើយ ។ នាយកំលោះដើរទៅរកឡានដែលចតនៅក្បែរនោះ គេបម្រុងបើកទ្វារឡានហើយ ប៉ុន្តែក៏មានសម្លេងមួយនិយាយកាត់ជាមុន ៖

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now