ភាគ១៥

84 2 0
                                    

ទីក្រុងសេអ៊ូល, ប្រទេសកូរ៉េខាងត្បូង...

ងាកមកអ្នកខាងសេអ៊ូលឯណេះវិញ បន្ទាប់ពីនាំខេតចេញពីមន្ទីរពេទ្យហើយ ជីមីនក៏បាននាំនាងមកដល់ខុនដូរមួយកន្លែង ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែក៏ជាទីកន្លែងដែលខេតធ្លាប់មករួចហើយកាលពីមុន ។ បរិយាកាសក្នុងខុនដូរមានភាពស្ងប់ស្ងាត់ ព្រោះមិនទាន់មាននរណានិយាយអ្វីឡើយ ពោលគឺពួកគេកំពុងញ៉ាំអាហារជាមួយគ្នា ។

ខណៈពេលកំពុងញ៉ាំ ខេតក៏តែងលួចដៀងភ្នែកមើលកាយមាំ ទង្វើដែលគេបានធ្វើនៅថ្ងៃនេះ ធ្វើឲ្យនាងមានចម្ងល់ជាច្រើនប៉ុន្តែមិនហ៊ានសួរ ខ្លាចធ្វើឲ្យគេមានភាពធុញទ្រាន់ ដែលនាងទៅសួរនាំរំខានដល់គេ ។

"ហេតុអីមិនញ៉ាំ? ឬម្ហូបមិនត្រូវមាត់ហ្ហេស?"ជីមីនសម្លឹងទៅចានដែលមានបាយនៅពេញ គេងើបមុខចោទសួរទៅស្រីល្អិត ប៉ុន្តែនាងក៏គ្រវីក្បាលតិចៗជំនួសចម្លើយ បញ្ជាក់ថាមិនដូចអ្វីដែលគេនិយាយ ។

"នៅគិតពីរឿងកាលពីរសៀលទៀតហ្ហេស?"ខេតមិនតបតែក៏ងក់ក្បាលជំនួស ជីមីនក៏ទម្លាក់ស្លាបព្រាចុះពីដៃ ជំនួសមកវិញដោយការចាប់ដៃម្ខាងរបស់ខេត និងអង្អែលលើដៃនាងស្រាលៗ ។

"កុំបារម្ភអី! ខ្ញុំនឹងមិនព្រមឲ្យនាងរៀបការជាមួយអាល់ដូបាននោះឡើយ"

"មិនឲ្យខ្ញុំបារម្ភយ៉ាងម៉េចបាន? យ៉ាងណាខ្ញុំនៅតែមិនអាចគេចពីវាផុត លោកក៏ដឹងថា លោកប៉ារបស់ខ្ញុំជាមនុស្សបែបណា..."ខេតទម្លាក់ទឹកមុខចុះស្រពោន នាងរមួលដកដៃចេញពីជីមីន ហើយក្រោកចេញពីតុអាហារ ដើរទៅមាត់បង្អួចកញ្ចក់ដែលអាចឆ្លុះឲ្យឃើញទេសភាពពីខាងក្រៅមក ។ ស្រីស្រស់ឈរអោបដៃសម្រក់ទឹកភ្នែកតក់ៗ នាងគ្មានផ្លូវនឹងគេចទេ ផ្លូវដែលនាងអាចគេចពីរឿងរ៉ាវទាំងអស់បាន គឺមានតែផ្លូវស្លាប់១តែប៉ុណ្ណោះ ។

"ហ្អឹកៗ..."សម្លេងយំដង្ហក់ ក៏ឮដល់ត្រចៀកកាយមាំ ជីមីនដើរយឺតៗមកក្បែរខេត មុននឹងទាញបង្វែរស្មានាងឲ្យងាកមកប្រឈមមុខជាមួយគេ ហើយប្រើក្រសែភ្នែកស្រទន់បែបលួងលោម សណ្ដំចិត្តរបស់នាងឲ្យធូរស្រាលបន្តិចម្តងៗ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now