ភាគ៥៨

55 0 0
                                    

ផាំងៗៗ!...
លោកស្រីខេលលីភ្ញាក់ឡើងកន្រ្ទាក់ខ្លួន ពេលឮស្នូរគ្រាប់ពេញៗត្រចៀកសងខាង ។ គាត់អង្គុយធ្មឹង នៅនឹងកន្លែង ស្លុតក្នុងចិត្តជាខ្លាំង ពេលបានឃើញទិដ្ឋភាពដែលហ្វារី ត្រូវគេបាញ់ចំកណ្តាលដើមទ្រូងជាច្រើនគ្រាប់ ឈាមក៏ហូរស្រោចលើអាវរបស់នាយទៀត ធ្វើឲ្យគាត់គាំងមិនអាចសូម្បីតែកម្រើក ក្រោកខ្លួនរត់ចេញបាន ។

ក្រឹប!...
ជង្គង់ទាំង២របស់នាយក៏ទម្លាក់ប្រឹបទៅលើដី ខណៈកាំភ្លើងដែលកាន់នៅនឹងដៃឯណោះ ក៏ធ្លាក់ចុះដូចគ្នា នាយងើយមុខសម្លឹងមើលទៅកាន់មិត្ត រួចក៏លេចស្នាមញញឹមឡើង ហាក់កំពុងបញ្ជាក់ប្រាប់ដល់គេថានាយមិនបានខឹងនឹងគេដែលធ្វើវាសូម្បីតែបន្ដិច ។

"អរគុណ..."២ម៉ាត់ចុងក្រោយដែលនាយនិយាយទៅកាន់ហ្វីស៊ី មុននឹងរាងកាយរបស់នាយដួលគ្រេងទៅលើដី ត្របកភ្នែកទាំងគូរបិទចុះព្រមជាមួយដំណកដង្ហើមក៏ដាច់ផុតទៅដូចគ្នា ។

"ឯងជាអ្នកបង្ខំយើងទេហ្វារី..."ហ្វីស៊ីនិយាយឡើង ស្របពេលដែលគេទម្លាក់ជង្គង់ចុះក្បែររាងកាយហ្វារី ទោះជាមិត្តក្លាយទៅជាបែបនេះក្រោមស្នាដៃរបស់គេក៏ដោយ មើលទៅគេហាក់គ្មានអារម្មណ៍ថាដឹងខុសអីសូម្បីតែបន្ដិច ។ បន្ទាប់ពីចំណាយពេលសម្លឹងសាកសពរបស់ហ្វារីអស់ប្រហែល៥នាទី នាយក៏ងើបខ្លួនក្រោកឈរដូចដើមវិញ មុននឹងងាកចោលភ្នែកប៉ះរាងកាយលោកស្រីខេលលីដែលអង្គុយទ្រឹងមួយកន្លែង ។ គេបោះជំហានសម្ដៅទៅរកលោកស្រី បំណងចង់នាំខ្លួនគាត់ទៅឲ្យលោកអាល់ដ្រូវិញ តែក៏មិនបានសម្រេច ៖

ផាំងៗៗ!...
ថេយ៉ុងស្រាប់តែលេចមុខចេញមក រួចបាញ់រះទៅជាច្រើនគ្រាប់ នាំឲ្យហ្វីស៊ីត្រូវបង្ខំចិត្តលាក់ខ្លួនគេចគ្រាប់កាំភ្លើង ។
"អ្នកម៉ាក់!..."ថេយ៉ុងចូលមកជួយគ្រាហ៍លោកស្រីខេលលី និងនាំខ្លួនគាត់គេចទៅម្ខាង ។

ផាំងៗៗ!...
ខណៈពេលដែលពួកគេកំពុងរត់គេច ហ្វីស៊ីក៏មិនបញ្ឈប់ងាយៗ គេនៅតែតាមប្រមាញ់ថេយ៉ុងនិងលោកស្រីខេលលីជាប់កិតៗ ។

"ម៉ាក់នៅត្រង់នេះហើយ កុំចេញទៅណា"ថេយ៉ុងនិយាយរួច ក៏ដាក់ឲ្យលោកស្រីអង្គុយចុះនៅគៀនៗក្បែរនោះ ចំណែកនាយ ក៏ងាកទៅបាញ់តបតជាមួយនឹងហ្វីស៊ី ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now