ភាគ៩

98 5 0
                                    

ស្រីតូចបោះជំហានញាប់ជើង មកក្បែរឡានដែលមានជុងហ្គុកឈរក្បែរនោះដែរ ក្នុងដៃរបស់នាងមានយួរចង់ក្រដាសមួយមកជាមួយ ទំនងដូចជារបស់ផ្ញើ ហើយផ្ញើឲ្យនរណានោះ ជុងហ្គុកមិនមែនមិនដឹងឡើយ ។

"ខ្ញុំឮមកថា លោកនឹងត្រឡប់ទៅបន្ទាយវិញថ្ងៃនេះ ដូច្នេះទើបខ្ញុំមករកលោក"

"មិនមែនមករកខ្ញុំតែមួយមុខទេត្រូវទេ?"សំណួរចាក់ដោតដែលបន្លឺចេញពីបបូរមាត់របស់ជុងហ្គុក ធ្វើឱ្យខេតបានត្រឹមតែសើចញឹមៗមិនសូវជាសម ។

"ខ្ញុំសូមទោសដែលមករំខានពេលលោក ខ្ញុំគ្រាន់តែចង់ផ្ញើរបស់នេះទៅឲ្យគេប៉ុណ្ណោះ"ខេតស្រដីឡើងស្របពេលប្រអប់ដៃតូចៗលើកយករបស់ដែលកាន់មក ហុចទៅឲ្យជុងហ្គុក គេក៏ទទួលពីនាងដោយមិនស្ទាក់ស្ទើរចិត្តអ្វីឡើយ ។

"ខ្ញុំធានាថារបស់នេះនឹងទៅដល់ដៃម្ចាស់វាប្រាដក100%"ជុងហ្គុកញញឹមតបដាក់នាង គេព្រមស្ម័គ្រចិត្តជួយជានិច្ច ហើយបើសិនអាចឲ្យមិត្តទាំង២របស់គេត្រឡប់មកដូចដើមវិញ គេរិតតែសប្បាយចិត្តទ្វេដងទៅទៀត ។

"ខ្ញុំអរគុណហើយ! ធ្វើដំណើរដោយសុវត្ថិភាពណា"ជុងហ្គុកមិនបានតប គេងក់ក្បាលជំនួសចម្លើយ មុននឹងបើកទ្វារចូលទៅអង្គុយក្នុងឡាន ។ ខេតតាមសម្លឹងមើលឡានដែលចាកចេញទៅទាំងមានស្នាមញញឹមជាប់លើផ្ទៃមុខ នាងសង្ឃឹមគេនឹងចូលចិត្តរបស់ដែលនាងខំធ្វើវាសម្រាប់គេជាពិសេស បើទោះជាគេមិនចង់ឃើញមុខនាងទៀតក៏ដោយ ។

/ទឺត...ទឺត.../

ខេតដកក្រសែភ្នែកពីឡាន មកចាប់អារម្មណ៍ដល់ទូរស័ព្ទកំពុងរោទ៍វិញ ស្រីតូចលូកទាញទូរស័ព្ទចេញពីក្នុងកាបូប ឃើញថាជាលេខរបស់លោកប៉ា ទើបនាងប្រញាប់ចុចទទួលភ្លាម ៖

"ហាឡូលោកប៉ា!..."

(ពេលនេះកូននៅឯណា?)

"កូនមានការនៅក្រៅបន្ដិច លោកប៉ាមានអីមែនទេ?"

(កូនត្រឡប់មកផ្ទះបន្ដិចមក ប៉ាមានរឿងចង់និយាយជាមួយ)

"ចាសប៉ា! បន្ដិចទៀតកូននឹងទៅដល់"ខេតនិយាយទូរស័ព្ទរួច ក៏ដាក់ចុះ មុននឹងដើរត្រឡប់ទៅរកឡានខ្លួនដែលចតមុខវីឡារបស់ជុងហ្គុក បើកចេញពីនោះតម្រង់ទៅផ្ទះខ្លួនតែម្ដង ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now