ភាគ៣១

78 1 0
                                    

បន្ទាយទាហាន....

បើទោះបីជាពេលវេលានេះយប់ជ្រៅហើយក៏ពិតមែន ប៉ុន្តែក៏មិនបាននាំចិត្តឲ្យស្រីល្អិតវីនីយ៉ាចូលសម្រាកនៅឡើយ ស្រីតូចឈរមើលមេឃមើលផ្កាយអស់មួយសន្ទុះ ក៏សម្រេចចិត្តចេញពីបន្ទប់ខ្លួន តម្រង់ទិសដៅទៅផ្ទះធំដែលជាផ្ទះស្នាក់សម្រាប់មេកើយ ។

វីនីយ៉ាដើរមកដល់ក៏បានឃើញជីមីនកំពុងរៀបចំរបស់របរសម្រាប់ការធ្វើដំណើរនៅថ្ងៃស្អែក ត្បិតថាគេនិងថេយ៉ុង នឹងចេញដំណើរទៅជាយដែនខាងត្បូង ដើម្បីតាមរកជុងហ្គុកនិងសាន់ដ្រាបន្ត ព្រោះជុងស៊ុកមានកិច្ចការបន្ទាន់ ត្រឡប់ទៅសេអ៊ូលបាត់ទៅហើយ ។

"អូនបានត្រៀមថ្នាំពេទ្យខ្លះរួចហើយ បងអាចទុកប្រើការបាន"ខេតដើរចេញពីបន្ទប់មកព្រមជាមួយថ្នាំមួយកាបូបតូចដែលខ្លួនបានត្រៀម ភ្លាមនោះនាងក៏ប្រទះភ្នែកជាមួយវីនីយ៉ាដែលទើបឡើងមកដល់មុននេះ ។

"ខ្ញុំចង់មករកថេយ៉ុង..."វីនីយ៉ាញញឹមដាក់ពួកគេបន្ដិច ក៏ងាកភ្នែកទៅមុខបន្ទប់របស់ថេយ៉ុង បំណងចង់ចូលទៅរកគេ ។

"ថេយ៉ុង..គេចុះទៅដើរល្បាតហើយ"ខេតក៏តបទៅនាងវិញទាំងញញឹម ត្បិតថាឥឡូវ ពួកនាងហាក់អៀនខ្មាសចំពោះគ្នា មិនសូវហ៊ាននិយាយគ្នាស្និទ្ធស្នាល ប៉ុន្តែពួកនាងក៏ព្យាយាមកែប្រែ ហើយបំភ្លេចចោលនូវរឿងចាស់ៗទាំងនោះ និងចាប់ផ្តើមចំណងមិត្តភាពឡើងវិញជាមួយគ្នាដែរ ។

"បើអញ្ចឹង ខ្ញុំទៅវិញសិនហើយ ខ្ញុំមិនរំខានអ្នកទាំងពីរទេ"វីនីយ៉ាមើលមុខពួកគេបន្ដិច ក៏ចុះទៅជាន់ក្រោមវិញ ជីមីនដែលឈរនៅក្បែរនោះ ក៏លើកដៃអោបស្មាខេត ហើយអង្អែលតិចៗ ចង់បញ្ជាក់ប្រាប់នាង គ្រប់យ៉ាងវាកំពុងតែល្អប្រសើរហើយ ។

.....

ងាកមកមើលកំលោះសង្ហារ ដែលជាមនុស្សវីនីយ៉ាចង់រក ឥឡូវនេះគេកំពុងដើរមើលកូនទាហ៊ានគ្រប់បន្ទប់ និងមើលរបៀបរៀបរយជុំវិញបន្ទាយជៀសវាងមានជនឆ្លៀតឱកាស លបលួចធ្វើរឿងមិនល្អអីបែបហ្នឹង ដោយមានសាន់ដើរមកជាមួយគេដែរ ។

"ថ្ងៃស្អែក! យើងនិងជីមីននឹងចេញដំណើរហើយ ដូច្នេះពឹងឯងជួយមើលការខុសត្រូវក្នុងបន្ទាយផង យល់ដែរទេ? ម្យ៉ាងទៀត ជួយមើលខេតនិងវីនីយ៉ាឲ្យបានល្អ យើងជឿជាក់លើឯងហើយសាន់"ថេយ៉ុងយកដៃដាក់លើស្មាកូនចៅជំនិតខ្លួន ផ្ដល់ការទុកចិត្តលើគេទាំងស្រុង ព្រោះមានតែសាន់ម្នាក់ប៉ុណ្ណោះដែលគេសង្ឃឹមបាន មិនតែប៉ុណ្ណឹង សាន់ក៏ប្រៀបដូចជាសមាជិកគ្រួសាររបស់គេម្នាក់ទៀត ចាប់តាំងពីប៉ាម៉ាក់គេបានលាចាកលោកអស់ទៅ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now