ភាគ១១

95 5 0
                                    

(ខ្ញុំសុំអនុញ្ញាតចូលទៅខាងក្នុងបានទេ?)សម្លេងស្រួយស្រេះ បង្កប់ដោយភាសារផ្អែមស្រទន់ បន្លឺឡើងពីមុខបន្ទប់ជំរុំធ្វើការរបស់ជីមីន ទាក់ទាញអារម្មណ៍ឲ្យគេព្រមដកក្រសែភ្នែកចេញពីឯកសារ ងាកមើលទៅមាត់ច្រក អ្នកដែលនៅឈរញញឹមញញែមនៅខាងក្រៅឯណោះ ក៏ប្រញាប់ដើរចូលមក ពេលទទួលបានការអនុញ្ញាតរួច ។

"នេះកាហ្វេ! ខ្ញុំឆុងវាមកឲ្យលោក"វីនីយ៉ាញញឹមបែបអៀនប្រៀន ហើយក៏ដាក់កែវកាហ្វេដែលខ្លួនកាន់មកជាមួយពីលើតុមុខនាយកំលោះ ។

"លើកក្រោយមិនបាច់ពិបាកដល់វីនីយ៉ាក៏បានដែរ!..."ជីមីនតបមកវិញជាមួយស្នាមញញឹមដែលតែងតែមានជាមួយមនុស្សជុំវិញខ្លួន គេទុកឯកសារទៅម្ខាង មុននឹងលើកកែវកាហ្វេមកក្រេបរសជាតិបន្ដិច ។

"ខ្ញុំគ្រាន់តែចង់យកវាមកឲ្យលោកប៉ុណ្ណោះ វាមិនពិបាកអ្វីទេ"វីនីយ៉ាញញឹមគ្រវីក្បាលតិចៗ បញ្ជាក់ថានាងមិនបានពិបាកអ្វីឡើយ នាងឆុងវាមកជាការស្ម័គ្រចិត្ត គ្មាននរណាបង្ខិតបង្ខំទេ ម្យ៉ាងនាងគ្រាន់តែចង់ធ្វើវាសម្រាប់គេ ។

"ហ្អឹម!...កាហ្វេរបស់នាងពិតជាឆ្ងាញ់ណាស់ ខ្ញុំនិយាយពិតមែន មិនបានបញ្ជោទេ"ជីមីនងើបមុខបើកភ្នែកធំៗ មើលមកនាងទាំងសរសើរមិនដាច់ពីមាត់ ស្នាដៃឆុងកាហ្វេរបស់នាងពិតជាពូកែណាស់ រសជាតិត្រូវនឹងចំណង់ចំណូលចិត្តរបស់គេតែម្ដង ។

"អាហេម..."សម្លេងគ្រហេមរបស់នរណាម្នាក់ ក៏ចូលមកកាត់ចង្វាក់របស់ពួកគេ វីនីយ៉ានិងជីមីនក៏ងាកមើលទៅមាត់ច្រកព្រមគ្នា ទើបដឹងថាអ្នកដែលចូលមក គឺជុងហ្គុក ។

"ខ្ញុំចូលមករំខានពេលដែរទេ?"ជុងហ្គុកញោចញញឹមលើផ្ទៃមុខបន្ដិច សម្លឹងទៅកាន់វីនីយ៉ា ព្រមទាំងពោលពាក្យស៊កសៀតទៅកាន់កំលោះក្រមុំទាំងពីរ ធ្វើឱ្យនាងល្អិតវីនីយ៉ា កាន់តែមានអារម្មណ៍អៀនលើសដើម ប៉ុន្តែសម្រាប់ជីមីនវិញ គឺមើលទៅដូចធម្មតាៗ គេក៏មិនបានគិតខ្វល់អ្វីច្រើនដែរ ព្រោះពួកគេគ្រាន់តែនិយាយគ្នាលេងដូចតែរាល់ដងនឹងឯង ។

"មកដល់យូរហើយហ្ហេស?"ជីមីនងាកសួរទៅកាន់មិត្ត ខណៈកាយមាំដើរមកឈរជិតវីនីយ៉ាដែរ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Tempat cerita menjadi hidup. Temukan sekarang