ភាគ៤១

65 2 0
                                    

ក្រោយឡើងតាក់ស៊ីចេញពីភូមិគ្រឹះខាល់ឌីឡូមក ពួកត្រូវចំណាយពេលប្រហែលជា១ម៉ោង ទើបមកដល់ផ្ទះរបស់វីនីយ៉ា ។ តាក់ស៊ីបានចុះចតនៅពីមុខកូនផ្ទះតូចល្មមមួយដែលមានហ៊ុំព័ទ្ធទៅដោយរបងពណ៌ត្នោត វីនីយ៉ានិងថេយ៉ុងក៏ចុះពីលើឡានមកព្រមគ្នា ដោយមានអ្នកបើកតាក់ស៊ីចុះមកជួយយកឥវ៉ាន់របស់ពួកគេចេញពីឡានដែរ បន្ទាប់ពីនោះ អ្នកបើកតាក់ស៊ីក៏បើកឡានចេញទៅបាត់ ។

"ចាំបងកាន់"ថេយ៉ុងជាអ្នកស្ម័គ្រចិត្តជួយកាន់វ៉ាលីឲ្យនាង ទើបវីនីយ៉ាមិនបានប្រកែក ហើយយល់ព្រមឲ្យគេកាន់វា ។ នាងបង្វែអារម្មណ៍ងាកទៅមើលផ្ទះទាំងមានស្នាមញញឹមជាប់លើផ្ទៃមុខ ខណៈនោះ នាងក៏រុញទ្វាររបងចូលទៅតែម្ដង ។

"ម៉ាក់ហ៎ា! កូនស្រីម៉ាក់ត្រឡប់មកវិញហើយ"វីនីយ៉ាហៅអ្នកជាម្ដាយផង ញញឹមញញែមជាប់មាត់មិនរលុប ក្រោយពេលនាងបើកទ្វាររបងចូលទៅខាងក្នុងហើយ និងមានថេយ៉ុងកាន់វ៉ាលីរបស់នាងនិងគេតាមតាមជាមួយដែរ ព្រោះគេមិនចង់ឲ្យនាងមកតែឯង ទោះនាងហាមមិនឲ្យមក ក៏គេនៅតែមិនព្រមស្ដាប់ ទទូចសុំនាងមកឲ្យទាល់តែបាន ។

ក្រាក!...
ទ្វារផ្ទះត្រូវបានបើកឡើងដោយដៃរបស់វីនីយ៉ា នាងតូចដើរចូលមកខាងក្នុងជាមួយទឹកមុខស្រស់ញញឹម ខណៈភ្នែកកំពុងងាកស្វែងរកអ្នកម៉ាក់ខ្លួន ប៉ុន្តែគ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ខុសពីធម្មតា នាំឲ្យចិត្តរបស់នាងមិនស្រួលឡើងមកភ្លាម ។

"ម៉ាក់!...ម៉ាក់ឮកូនហៅទេ? នេះកូន វីនីយ៉ាណា"ស្រីល្អិតនៅតែបន្តហៅរកម្ដាយជារឿយៗ ប៉ុន្តែមិនទទួលបានការឆ្លើយតបពីគាត់សោះ ។

"អូនសាកឡើងទៅខាងលើមើលសិនទៅ"ខណៈនោះថេយ៉ុងក៏ជួយផ្ដល់ជាគំនិតទៅដល់នាង ទើបវីនីយ៉ាមិនបង្អង់ នាងក៏ប្រញាប់ឡើងជណ្ដើរទៅជាន់ខាងលើ ។ នាងដើរសម្ដៅទៅបន្ទប់របស់ម្ដាយ រួចក៏ទាញទ្វារឲ្យរបើក បង្ហាញឲ្យឃើញថាក្នុងនេះក៏គ្មានវត្តមានរបស់អ្នកម៉ាក់នាងដែរ តើគាត់ទៅណាទៅ?

"ម៉ាក់!...តើម៉ាក់ទៅណា? នេះតើមានរឿងអីកើតឡើងចំពោះម៉ាក់ទៅ?"វីនីយ៉ាពោលឡើងទាំងទឹកភ្នែកស្រក់ចុះមកតក់ៗ បបូរមាត់ក៏ញ័រតិចៗ ដោយការភ័យខ្លាចនិងព្រួញបារម្ភចំពោះម្ដាយ នាងសម្ដៅទៅរកទូរសម្លៀកបំពាក់ បន្ទាប់មកក៏បើកទ្វារនោះឡើង ទើបឃើញសម្លៀកបំពាក់និងរបស់របរអ្នកម៉ាក់នាងនៅទាំងអស់ ចុះម៉ាក់នាងវិញ? តើគាត់បាត់ទៅណា?

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now