ភាគ៤៦

57 0 0
                                    

ហាងកាហ្វេមួយកន្លែង...
វាស្ថិតនៅតាមបណ្ដោយផ្លូវធំ ជាហាងកាហ្វេដែលមានមនុស្សនិយមមកញ៉ាំច្រើន ក្នុងចំណោមភ្ញៀវទាំងនោះ ក៏មាននាយសង្ហារថេយ៉ុងម្នាក់ដែរ ត្បិតគេកំពុងអង្គុយរង់ចាំអ្នកដែលគេបានណាត់ ហើយការរង់ចាំរបស់គេក៏មិនខកជើងដែរ ព្រោះពេលនេះ នាងល្អិតម្នាក់នោះក៏ដើរចូលមកល្មម ។

"ឲ្យបងចាំយូរហើយ"វីនីយ៉ាទម្លាក់ខ្លួនអង្គុយចុះនៅកៅអីទល់មុខថេយ៉ុង ក៏មិនភ្លេចងើបមុខញញឹមសប្បាយចិត្តដាក់គេដែរ ។

"អូនមកតែម្នាក់ឯងទេហ្ហេស?"ថេយ៉ុងសួរនាំទៅកាន់នាង ខណៈភ្នែកឆ្លៀតងាកមើលទៅខាងក្រៅបន្ដិច ខ្លាចក្រែងមាននរណាមកតាមនាង ដោយនាងមិនដឹងខ្លួន ។

"ប្រាកដហើយ! អូនលួចចេញមក មិនឲ្យលោកប៉ាដឹងឡើយ"វីនីយ៉ាក៏ងក់ក្បាលតប ទម្រាំតែនាងអាចលួចចេញមកបាន នាងត្រូវដើរមើលជុំវិញផ្ទះឯណោះ ពេលឃើញមានទ្វារតូចនៅខាងក្រោយ នាងក៏ប្រញាប់ចេញមករកគេតែម្ដង ។

"និយាយអញ្ចឹង! បងថាមានរឿងអីចង់ប្រាប់អូននោះ?"ថេយ៉ុង កាលបើឮសំណួរផ្ដើមរបស់នាងល្អិតខាងមុខរួច គេក៏ដកដង្ហើមធំបន្ដិច ទឹកមុខក៏ហាក់តានតឹងប្រាប់មិនត្រូវ ហើយវាកាន់តែសាងជាចម្ងល់ដល់នាងល្អិតនោះខ្លាំងឡើង ។

"ថេយ៍! បងធ្វើមុខបែបហ្នឹង អូនមានអារម្មណ៍មិនស្រួលទេណា"

"វី! បងសូមទោសបើសិនបងនិយាយអ្វីទៅប៉ះពាល់ដល់អារម្មណ៍របស់អូន ប៉ុន្តែបងពិតជាចង់ឲ្យអូនយល់ពីបំណងល្អរបស់បងណា"

"....."

"ទាំងបង ជុងហ្គុក និងសាន់ដ្រា សង្ស័យថាលោកប៉ាអូនមិនមែនជាមនុស្សល្អទេ"

"បងនិយាយអ្វីចេញមក?"វីនីយ៉ាចាប់ផ្តើមមិនស្រួលឡើងភ្លាម បន្ទាប់ពីឮអ្វីដែលថេយ៉ុងនិយាយហើយ ស្រីតូចមើលមុខគេទាំងកែវភ្នែកក្រហមតិចៗ ស្របនឹងបបូរមាត់ក៏ញ័រតិចៗ កើតអារម្មណ៍ខឹងឡើងមកភ្លាម ។

"អូនសាកគិតទៅមើល៍! បើប៉ារបស់អូនជាមនុស្សល្អ ហេតុអីបានជាគាត់អាចបញ្ជាពួកអ្នកលេងអស់នោះបាន? ហើយបើតាមមើល ពួកគេម្នាក់ៗ អាចជាពពួកលេងថ្នាំដែរ"ថេយ៉ុងព្យាយាមពន្យល់គ្រប់យ៉ាងទៅកាន់នាងម្ដងបន្ដិចៗ នាំឲ្យស្រីតូចដែលខឹង ស្ងាត់មាត់ គាំងអណ្ដាតនិយាយលែងចេញតែម្ដង ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now