ភាគ៦៥(🔥)

143 0 0
                                    

ជុងហ្គុកស្ទុះងើបចេញពីបង្គន់ លើកចង្កេះខោវិញឲ្យស្រួលបួល មុននឹងបែរមករកស្រីល្អិតដែលកំពុងមើលមកគេម៉ក់ៗ ។

"អូនបើកទ្វារ ហេតុអីមិនគោះជាមុន?"

"បើគោះ ម្ដេចនឹងបានឃើញរឿងបែបហ្នឹងទៅ!.."សាន់ដ្រានិយាយទាំងនាំរាងកាយចូលមកក្នុងបន្ទប់ទឹកដែរ ។ នាងដើរសន្សឹមទៅជិតនាយកំលោះ បន្ទាប់មកក៏លើកដៃស្រាក់លើស្មាគេ ធ្វើឲ្យអ្នកខាងនោះចម្លែកក្នុងចិត្តបន្ដិចដែរ ក្រែងអម្បាញ់មិញមិនចង់ធ្វើជាមួយគេនោះអី ហេតុអីពេលនេះ ចូលមកកាត់ចង្វាក់គេ? នៅថែមទាំងដុតបញ្ឆេះអារម្មណ៍ទៀត តើនាងចង់បានអ្វីឲ្យប្រាកដ?

"អូនគ្មានបំណងចង់ធ្វើបាបបង ប៉ុន្តែមកពីអូនខ្លាចឈឺ..."សាន់ដ្រានិយាយខ្សាវៗ ខណៈខ្លួននាងកំពុងអោបគេយ៉ាងស្និទ្ធស្នាល ដូចចង់លោមចិត្តគេ កុំឲ្យខឹងនឹងនាងទៀត ។

"បើអូនខ្លាច! ចេញទៅវិញទៅ ទាន់បងនៅមានភាពជាសុភាពបុរសលើអូន"ជុងហ្គុកបិទភ្នែកសម្រួលអារម្មណ៍ខ្លួនឯង ពេលរាងកាយស្និទ្ធស្នាលបែបហ្នឹង គេសឹងតែទ្រាំធ្វើជាបុរសល្អជាមួយលែងបានទៅហើយ បើតាមតែចិត្តចង់ គេចង់តែចាប់បង្ខំយកតែម្តងឲ្យហើយហ្មងៗទេ ។

"ឬបងចង់បង្ខំអូន?"សាន់ដ្រាដកមុខចេញពីដើមទ្រូងគេ ហើយងើយមើលមុខគេភ្លឹសៗ ។

"ចង់ឲ្យអ្វីយ៉ាងម៉េច? បងស្ទើរតែទ្រាំលែងបានទៅហើយ ពេលឃើញអូនដើរចូលមក អូនកាត់ការងាររបស់បង ទាំងដែលអូនមិនអាចធ្វើជាមួយបងបាន នេះឬដែលមិនធ្វើបាបនោះ?"ជុងហ្គុកតបទៅវិញប្រាវៗ ត្បិតគេរៀងខឹងបន្ដិច ហើយក៏វេទនាក្នុងខ្លួនសឹងដាច់ខ្យល់ស្លាប់ម្ដងៗទៀត គេកំពុងជួយខ្លួនឯង តែនាងបែរជាចូលមកកាត់គេទៅវិញ មិនឲ្យគេក្ដៅក្រហាយយ៉ាងម៉េចកើត?

"បើអូនមិនទៅ បងទៅខ្លួនឯងក៏បាន"ជុងហ្គុកដកដង្ហើមធំបន្ដិច មុននឹងដើរជៀសនាងចេញពីបន្ទប់ទឹក ។ សាន់ដ្រាមិនបង្អង់យូរ នាងក៏ដើរទៅតាមគេ វិនាទីបន្ទាប់...

"អឹប! ហ្អឹម..."ស្រីតូចទាញកញ្ឆក់ដៃគេឲ្យបែរមករកខ្លួន រួចក៏ចង្អើតជើងទៅថើបបបូរមាត់គេយ៉ាងតក់ក្រហល់ សឹងតែធ្វើឱ្យអ្នកម្ខាងទៀតទប់លំនឹងមិនចង់ជាប់ ។ នាងហក់មកថើបគេស្រស់ៗចឹង គេប្រុងប្រៀបខ្លួនសឹងមិនត្រូវទៅហើយ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Tempat cerita menjadi hidup. Temukan sekarang