ភាគ១៩

79 4 0
                                    

រយៈពេលនៃការធ្វើដំណើរយូរគួរសមដែរ ទើបទម្រាំតែមកដល់បន្ទាយ គឺជាពេលល្ងាចល្មម ។ គ្រាន់តែឃើញឡានរបស់ជីមីនមកដល់ សាន់ដែលកំពុងមើលការខុសត្រូវនៅក្លោងទ្វារបន្ទាយឯណេះ ក៏ប្រញាប់ប្រញាល់ប្រាប់ទៅអ្នកក្រោមបង្គាប់ ឲ្យរត់ទៅបើកទ្វាររបង ដើម្បីឲ្យឡានរបស់ជីមីនអាចបើកចូលមកខាងក្នុងបាន ។ ពេលឡានបើកចូលមកដល់ខាងក្នុងហើយ ទើបសាន់ងាកប្រាប់ឲ្យកូនចៅទាញទ្វារបិទវិញ ចំណែកគេក៏ដើរទៅតាមឡានរបស់ជីមីន ព្រោះត្រូវចាំបើកទ្វារឲ្យលោកនាយដែរ ។

"អរគុណហើយសាន់"ជីមីនពោលស្រាលៗ គោះលើស្មារមនុស្សជំនិតរបស់ថេយ៉ុងជាការអរគុណ មុននឹងគេបោះជំហានទៅទ្វារម្ខាងទៀត ដើម្បីបើកឲ្យស្រីតូចចុះមកដែរ ។ ខេតទម្លាក់ជើងចុះពីលើរថយន្ត ស្របនឹងក្រសែភ្នែក កំពុងងាកមើលជុំវិញខ្លួន វាជាលើកដំបូងហើយ ដែលនាងមកដល់កន្លែងនេះ ត្បិតថាមិនមានបន្ទប់ទំនើបៗសម្រាកដូចនៅទីក្រុង មានត្រឹមជំរុំជាប់ៗគ្នា សម្រាប់ទាហ៊ានសម្រាល តែមើលទៅក៏ស្រស់ស្អាតខ្លាំងដែរ ។

"លោកអនុសេនីយ៍! ត្រូវការឲ្យខ្ញុំទៅជំរាបលោកវីរសេនីយ៍ឬអត់ទាន?"សាន់ដែលដំបូងឡើងជាអ្នកបើកគូទឡានយករបស់របរចេញមក គេក៏ដើរមកសួរជីមីនវិញ ទើបនាយកំលោះគ្រវីក្បាលតិចៗប្រកែក ។

"មិនចាំបាច់ទេ! ឯងទៅធ្វើការងាររបស់ឯងបន្តចុះ ចាំខ្ញុំជាអ្នកចាត់ចែងខ្លួនឯង"

"បើអញ្ចឹង! ខ្ញុំសូមទៅសិនហើយទាន!"សាន់និយាយរួចក៏អោនលាលោកនាយចេញទៅធ្វើកិច្ចការរបស់គេបន្ត នៅសល់តែជីមីននិងខេតដែលកំពុងឈរក្បែរឡានប៉ុណ្ណោះ ។

"បងថាពួកយើងទៅបន្ទប់សិនទៅ! អូនប្រហែលជាហត់ហើយ ងូតទឹកហើយចាំទៅពួកគេតាមក្រោយ"ស្របជាមួយយោបល់របស់ជីមីន ខេតក៏ងក់ក្បាលញញឹមតិចៗ មិនបង្អង់ពេលយូរ ជីមីនក៏ដើរទៅយកវ៉ាលីសម្លៀកបំពាក់របស់ខេតនឹងរបស់របរប្រើប្រាស់របស់នាងដើរនាំផ្លូវទៅកាន់ផ្ទះសម្រាករបស់គេ ។ ប៉ុន្តែស្របជាមួយដំណើររបស់ពួកគេ បែរជាជ្រួសផ្លូវជាមួយស្រីតូចវីនីយ៉ានិងសាន់ដ្រា ដែលទើបតែមកពីញ៉ាំអាហារពេលល្ងាច នៅជំរុំបាយ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now