ភាគ៣៦

71 5 0
                                    

ក្អឹក!
សាន់ដ្រាលួចលេបទឹកមាត់មួយក្អឹក ទាំងក្នុងខ្លួនកំពុងបុកពោះភឹបៗ វាជាលើកដំបូងហើយដែលនាងមានអាការៈបែបហ្នឹង បើទោះពីមុន នាងធ្លាប់ឆ្លងកាត់គ្រាប់កាំភ្លើងច្រើនមករាប់មិនអស់ តែនាងក៏មិនដែលភ័យខ្លាច ដូចជាពេលនេះដែរ ។

"ស្លេកមុខថ្នាក់នេះ អូនខ្លាចហ្ហេស?"សាន់ដ្រាមិនតបជាពាក្យសម្ដី តែនាងក៏តបមកវិញដោយការងក់ក្បាល នាងព្រិចភ្នែកចុះឡើងញាប់ៗ សម្លឹងគេដូចចង់សុំអង្វរក កុំឱ្យគេធ្វើវានៅពេលនេះ ព្រោះនាងមិនទាន់ត្រៀមចិត្តក្នុងការធ្វើវានៅឡើយទេ ។

"ក៏បាន! បងមិនធ្វើក៏បានដែរ ប៉ុន្តែ...."
"ប៉ុន្តែអី?"
"បងសុំគេងអោបអូនរាល់យប់ណា"
"មិនកើតទេ! លោកស្រីប្រាកដជា..."
"អូនខ្លាចអ្នកម៉ាក់ដឹងរឿង? នេះអូនមិនដឹងទេហ្ហេស? អ្នកម៉ាក់ចង់បានអូនធ្វើកូនប្រសារគាត់ឡើងញ័រខ្លួនទៅហើយ"

"គាត់មិនប្រកាន់ក្មេងកំព្រាដូចខ្ញុំទេមែនទេ?"សាន់ដ្រាមានអារម្មណ៍ថារំភើបចិត្តយ៉ាងខ្លាំង ក្រោយបានឮនូវអ្វីដែលជុងហ្គុកបាននិយាយអម្បាញ់មិញនេះ កន្លងមក នាងដឹងថាគាត់មានចិត្តមេត្តា សន្ដោសប្រណីដល់នាង ប៉ុន្តែនាងមិនប្រាថ្នាគិតថា គាត់នឹងព្រមព្រៀងជាមួយទំនាក់ទំនងរបស់ពួកគេនោះទេ នាងគ្មានពង្សាវតារច្បាស់លាស់ នាងជាកូនកំព្រារស់នៅក្រោមការគ្រប់គ្រង និងមើលថែពីមិត្តលោកពូ ម្យ៉ាងទៀត ជុងហ្គុកជាមនុស្សពូកែ មានងារដល់ទៅជាវីរសេនីយ៍ឯកក្នុងជួរទាហ៊ាន គាត់ម្ដេចនឹងព្រមឲ្យគេមករួមរស់ជាមួយមនុស្សគ្មាន សាវតារច្បាស់លាស់ដូចនាងនោះ ។

"អ្នកម៉ាក់មិនដែលប្រកាន់នឹងអូនឡើយ គាត់ស្រឡាញ់និងបារម្ភពីអូនគ្រប់ពេល ទោះបីជាពេលនោះ គាត់បានស្គាល់អូន ត្រឹមតែ១ថ្ងៃ ប៉ុន្តែគាត់ក៏បារម្ភនិងផ្ដាំបងឲ្យជួយមើលថែអូនទៀត"កាន់តែស្ដាប់គេរៀបរាប់ នាងកាន់តែរំជួលចិត្តលើសដើម កែវភ្នែកសថ្លាយ៉ង់ ដែលគ្មានដំណក់ទឹកភ្នែកបន្ដិចសោះនោះ ក៏ចាប់ផ្តើមរលីងរលោងឡើងមក នាំយកទឹកភ្នែកមួយដំណក់ឲ្យស្រក់ចុះមកតាមកន្ទុយភ្នែកព្រោះតែសប្បាយចិត្ត ជុងហ្គុកដែលនៅទ្រោមលើរាងកាយនាងនៅឡើយនោះ ក៏ញោចញញឹមបន្ដិច មុននឹងទម្លាក់ខ្លួនគេងក្បែរនោះ ហើយទាញនាងមកក្រសោបក្នុងរង្វង់ដៃខ្លួន សាន់ដ្រាខ្ទប់មុខយំខ្សឹកខ្សួលក្នុងដើមទ្រូងរបស់គេ ស្របពេលដៃមាំក្រាស់របស់នាយ អង្អែលខ្នងនាងស្រាលៗជាការលួងលោមចិត្ត ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now