ភាគ៣២

67 1 0
                                    

(ដ្រា!...ឈប់សិន!) សម្លេងហៅល្វើយៗពីក្រោយខ្នងសាន់ដ្រា ប៉ុន្តែស្រីល្អិតនៅតែបន្តដើរទៅមុខជារឿយៗ រហូតមកដល់ផ្ទាំងថ្មធំមួយ សាន់ដ្រាក៏ឡើងទៅលើនោះ ហើយសម្លឹងមើលផ្ទៃទឹកសមុទ្រជុំវិញខ្លួនជាមួយទឹកមុខស្រស់ស្រាយ ។ ស្រីតូចត្រដាងដៃសងខាង ហើយបិទភ្នែកស្រូបយកខ្យល់រសៀកៗតាមជំនោខ្យល់ ស្នាមញញឹមក៏ញោចឡើងលើផ្ទៃមុខ ធ្វើឱ្យកាយសង្ហារដែលដើរមកពីក្រោយក៏ឈរច្រត់ដៃនឹងចង្កេះ សម្លឹងមើលនាងពីខាងក្រោមមកដោយទឹកមុខញញឹមដូចគ្នា គេកម្រនឹងឃើញនាងរីករាយ និងស្រស់ស្រាយដូចជាពេលនេះណាស់ បើអាចធ្វើឲ្យនាងសប្បាយចិត្តបានរាល់ថ្ងៃ អ្វីក៏គេអាចធ្វើដើម្បីនាងបានដែរ ។

"លោកថាពួកយើងអាចត្រឡប់ទៅវិញបានទេ?"ក្រោយពីឈរស្រូបខ្យល់បរិសុទ្ធអស់មួយស្របក់ សាន់ដ្រាក៏ងាកមកសួរជុងហ្គុក អ្នកខាងក្រោមឯណោះក៏ចោលភ្នែកមើលជុំវិញខ្លួន ទាំងបើកភ្នែកព្រឹមៗសម្លឹងទៅឆ្ងាយ ពួកគេមកដល់ទីនេះ២ថ្ងៃហើយ ប៉ុន្តែសូម្បីតែស្រមោលទូកឬកាប៉ាល់ក៏មិនឃើញមាន គេមិនដឹងថាទៅវិញបានដោយរបៀបណាឡើយ ។

"ចុះបើទៅវិញមិនបាន? នាងគិតយ៉ាងម៉េច?"សំណួររបស់ជុងហ្គុក មិនបាននាំចិត្តនាងក្រមុំឲ្យភិតភ័យ តែនាងបែរជានៅរក្សាស្នាមញញឹមស្រស់ដាក់គេដដែល ។

"ក៏នៅទីនេះហ្នឹងហើយ...រស់នៅទីនេះក៏ល្អម្យ៉ាងដែរ ព្រោះស្ងប់ស្ងាត់ល្អ មិនចង់ពាក់ព័ន្ធនឹងមនុស្សខាងក្រៅ ស្ងៀមស្ងាត់បែបហ្នឹងខ្ញុំចូលចិត្ត"

"នាងចង់នៅទីនេះតែម្នាក់ឯងហ្ហេស?"

"ចុះលោកមិនចង់នៅជាមួយខ្ញុំទេមែនទេ?"សាន់ដ្រាមិនបានឆ្លើយ នាងក៏សួរបកទៅគេវិញ ធ្វើឱ្យម្ចាស់សំណួរ ហាមឃាត់ចិត្តដែលរំភើបញាប់ញ័រមិនបាន ។ មិនបង្អង់យូរ ជុងហ្គុកក៏ហក់ឡើងមកលើផ្ទាំងថ្ម ហើយដើរមកក្បែរស្រីតូចដែលកំពុងឈរតែម្នាក់ឯងនោះ ទាំងមុខរីកដូចគ្រាប់ជីត្រូវទឹក ។

"បើនាងចង់ឲ្យខ្ញុំនៅជាមួយ ខ្ញុំប្រាកដជានៅ..."សាន់ដ្រាមិនតប នាងបានតែញញឹមដាក់គេទាំងអៀន កែវភ្នែកទាំងគូរ សម្លឹងមើលគ្នាទៅវិញទៅមក បង្ហាញក្ដីស្រឡាញ់ដល់គ្នាតាមរយៈក្រសែភ្នែករៀងៗខ្លួន បើទោះបីជាពួកគេមិនទាន់និយាយថាស្រឡាញ់ ប៉ុន្តែទង្វើរនិងក្រសែភ្នែកដែលពួកគេសម្លឹងមើលមកគ្នា ក៏អាចដឹងពីជម្រៅចិត្តរបស់ពួកគេច្បាស់ទៅហើយ ថាពួកគេមានអារម្មណ៍បែបណាទៅឲ្យគ្នានោះ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now