ភាគ៦១

51 0 0
                                    

បន្ទាប់ពីបាននិយាយគ្នាដឹងរឿងរួចមក ថេយ៉ុងក៏បានឲ្យវីនីយ៉ាសម្រាកនៅឯក្នុងបន្ទប់ ចំណែកក៏ចុះមកខាងក្រោម ព្រោះមិនចង់រំខានដល់នាង ។ នាយចុះមកឃើញលោកស្រីខេលលីកំពុងអង្គុយនៅសាឡុង នាយក៏ដើរសម្ដៅទៅរកគាត់ មុននឹងដាក់ខ្លួនអង្គុយក្បែរនោះ ។

"យ៉ាងម៉េចទៅហើយថេយ៍?"លោកស្រីទម្លាក់កាំបិតដែលយកមកចិតផ្លែឈើទុកក្នុងទូរទឹកកក ប្ដូរមកចោទសួរទៅនាយកំលោះវិញ ។

"វីគេងលក់ហើយម៉ាក់! ម៉ាក់កុំបារម្ភអី គ្រប់យ៉ាងប្រែមកជាល្អវិញហើយ"ថេយ៉ុងតបទាំងញញឹមទៅកាន់គាត់ ឃើញដូច្នោះ លោកស្រីក៏ហាក់សប្បាយចិត្តឡើងវិញ ។

"ម៉ាក់អរគុណថេយ៍ខ្លាំងណាស់ណាកូន..."លោកស្រីខិតខ្លួនទៅចាប់ដៃថេយ៉ុង ទាំងមិនភ្លេចពោលពាក្យអរគុណទៅកាន់គេដែរ បើសិនគ្មានគេនៅទីនេះ វីនីយ៉ាកូនស្រីរបស់គាត់ មិនដឹងថាត្រូវដាក់សម្ពាធលើខ្លួនឯងដល់ពេលណាទៀតឡើយ ។

"បាទ! មិនអីទេម៉ាក់..."ថេយ៉ុងញញឹមព្រមទាំងលូកចាប់ដៃគាត់វិញ ក្ដីសុខរបស់គ្រប់គ្នាក្នុងគ្រួសារនេះ ក៏ជាក្ដីសុខរបស់គេដែរ ។
.....
ឈានចូលដល់ពេលល្ងាច...
បន្ទាប់ពីគេងអស់ជាច្រើនម៉ោង ឥឡូវនេះវីនីយ៉ាក៏ភ្ញាក់ ដោយសារតែមានសម្លេងរំខានឮចេញពីខាងក្រោមមក ហាក់ដូចជាអ៊ូអរជាងរាល់ដង ។ ត្បិតតែមានការងឿងឆ្ងល់ វីនីយ៉ាក៏សម្រេចចិត្តចិត្តបើកទ្វារបន្ទប់ចេញមកខាងក្រៅ ។ ស្នាមញញឹមក៏លេចឡើងលើបបូរមាត់របស់នាង ក្រោយឃើញទិដ្ឋភាពនៅក្នុងផ្ទះ មានរៀបចំស្អាតបាត ដូចជាមានកម្មវិធីអីមួយយ៉ាងអញ្ចឹង ។

មកដល់ជាន់ខាងក្រោម នាងកាន់តែរំភើបចិត្តដល់ថ្នាក់រលីងរលោងទឹកភ្នែក ពេលឃើញវត្តមានគ្រប់គ្នានៅទីនេះ ។ នាងសម្លឹងមើលមុខគ្រប់គ្នា លោកឌីវិត លោកស៊ូជី ជុងហ្គុក សាន់ដ្រា ថេយ៉ុង និងចុងក្រោយគឺអ្នកម៉ាក់របស់នាង ។

"នេះគ្រប់គ្នា..."វីនីយ៉ាអួលដើម-កនិយាយសឹងតែមិនរួច ខណៈនោះ សាន់ដ្រាដើរមករកនាង ដោយការចូលទៅកៀកស្មាវីនីយ៉ាជាមួយស្នាមញញឹម ៖

"ថ្ងៃនេះជាថ្ងៃកំណើតរបស់ឯង ឬឯងមិនចាំទេ?"វីនីយ៉ាងាកមកសម្លឹងចំមុខអ្នកជាមិត្ត ទឹកភ្នែកហូរតក់ៗ គ្រប់គ្នាសុទ្ធតែនៅចាំថ្ងៃកំណើតរបស់នាង ប៉ុន្តែនាងសឹងតែនឹងភ្លេចថ្ងៃកំណើតខ្លួនឯងទៅហើយ ។

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now