ភាគ២៨

72 4 0
                                    

អាគារចាស់ ជាយក្រុង....

ក្រោយគេចខ្លួនពីប៉ូលិសមក អាល់ដូនិងកូនចៅក៏មកសម្ងំលាក់ខ្លួននៅអគារចាស់ដែលគេទុកចោលនៅជាយក្រុង វាជាកន្លែងតែមួយដែលគេអាចគេចពីក្រុមប៉ូលិសមួយរយៈ ទម្រាំតែកម្លាំងជំនួយមកដល់...

ផាំង...
សម្លេងគោះតុលាន់ឮរំពងក្នុងបន្ទប់ងងឹតស្លុបមួយមានត្រឹមពន្លឺព្រអាទិត្យដែលជះតាមចន្លោះបង្អួចនៃបន្ទប់ ប៉ុន្តែក៏អាចមើលដឹង ពីម្ចាស់កាយដែលគោះតុអម្បាញ់មិញនោះយ៉ាងច្បាស់ ។ អាល់ដូក្ដាប់ដៃយ៉ាងណែន ខណៈកែវភ្នែកក្រហមរបស់គេឡើងងាំងពេញទៅដោយកំហឹង គេមិនត្រឹមតែខឹងចិត្តជាមួយស្រីក្បត់ម្នាក់នោះ គេថែមទាំងខឹងដោយខាងកម្លាំងប៉ូលិសនិងទាហ៊ានទាំងនោះទៀត ជាពិសេសពេលឮកូនចៅប្រាប់ពីហេតុការណ៍នៅយប់នោះថាមានវីរសេនីយ៍ឯក ជុងហ្គុក អាហ្គាលីស្ដូ ចូលរួមជាមួយការចុះចាប់នោះដែរ ។

"ចៅហ្វាយទាន!..."គ្រាដែលអាល់ដូកំពុងតែខឹងសម្បារ កូនចៅដែលជាមនុស្សជំនិតរបស់គេក៏ដើរចូលមក ហើយទម្លាក់ស៊ឺមីមួយច្បាប់លើតុមុខចៅហ្វាយ ។ អាល់ដូទាញយកស៊ឺមីនោះមកបើក មើល ក៏បានឃើញរូបភាពជាច្រើនរបស់មនុស្សស្រីពីរនាក់ ដែលក្នុងចំណោមពួកគេទាំងពីរ មានម្នាក់ដែលគេស្គាល់ច្បាស់ នោះគឺហេលី ។

"ក្រែងនេះជាកូនស្រីរបស់លោកគ្រីសដែល១ឆ្នាំមុនមានពត៌មានថាស្លាប់មិនអញ្ចឹង? ចុះវាជាស្អី? ហើយនាងហេលីមានពាក់ពទ្ធ័ស្អីជាមួយកូនស្រីលោកគ្រីសដែរ?"មានចម្ងល់ជាច្រើនកំពុងចាក់ស្រេះក្នុងខួរក្បាលរបស់គេ នាយកំលោះយករូបភាពទាំងនោះមកមើលពី១សន្លឹកទៅមួយសន្លឹក ហើយក៏ចាប់អារម្មណ៍ឃើញថារូបភាពទាំងនោះ ស្ថិតនៅក្បែរសមុទ្រ អញ្ចឹងក៏មានន័យថា ហេលីអាចនឹងត្រឡប់ទៅកន្លែងនោះវិញក៏ថាបាន ។

"កាលពី១ឆ្នាំមុន គ្រប់គ្នាពិតជាគិតថានាងស្លាប់បាត់បង់ជីវិតមែន ប៉ុន្តែគ្មាននរណាដឹងថានាងនៅមានជីវិតទេ តាមខ្ញុំស្មាន គឺមកពីនាងបានទទួលការជួយសង្រ្គោះពីហេលីទាន...ហើយចំណែកឯរូបភាពទាំងនេះ ជារូបភាពដែលខ្ញុំទទួលបានពីខាងចៅហ្វាយធំមកចៅហ្វាយ"

ជួបស្នេហ៍ក្នុងប្រតិបត្តិការ(រដូវកាលទី១)(ចប់)Where stories live. Discover now