Ch1: អ្វីដែលខ្លួនត្រូវការ

4.3K 179 4
                                    


នៅក្នុងរង្វង់សិល្បៈនេះ តើមាននរណាដែលថាមិនស្គាល់ថេវីយ៍ ដែលជាតារាចម្រៀង និងជាទេវបុត្រសម្រាប់អ្នកគាំទ្រគ្រប់រូបនោះ។

ទម្រង់មុខស្អាតដូចគំនូ សមនឹងរូបរាងស្រឡៅស្រឡូន និងស្បែកសក្បង់ដូចទឹកដោះគោ ព្រមជាមួយនឹងសមត្ថភាពពេញខ្លួន ធ្វើឲ្យអូមេហ្កាតូចបានក្លាយជាអាយដលសំណព្វចិត្តរបស់ទស្សនិកជនទាល់តែបាន ដែលសាកសមនឹងការខំប្រឹងអស់រយៈពេល6 ឆ្នាំមកនេះ។

ទោះបីជាស្ដាប់ទៅ ម្ចាស់ខ្លួនប្រៀបដូចជាដួងផ្កាយដែលស្រស់ស្អាត ភ្លឺត្រចះត្រចង់ គួរឱ្យស្ងើចសរសើរ តែខ្លួនឯងផ្ទាល់បែជាមិនទាន់ពេញចិត្តនៅអ្វីដែលខ្លួនកំពុងតែមានពេលនេះទៅវិញ។

>ប្អូនវីយ៍ ត្រូវការអ្វីបន្ថែមទៀតទេ? <
>បាទ មិនអីទេ ខ្ញុំអាចធ្វើដោយខ្លួនឯងបាន<

ថេយ៉ុង ដែលមាននាមនៅក្នុងសិល្បៈជា ថេវីយ៍ ញញឹមដាក់ បុគ្គលិកបន្តិចមុននឹងបដិសេធពួកគេពីការជួយដោះ រៀបចំសម្លៀកបំពាក់ និងគ្រឿងតុបតែងលើខ្លួននាយក្រោយបញ្ចប់ការថត។

មិនមែនឬកពារអីនោះទេ តែនាយជាមនុស្សដែលមិនចូលចិត្តការប៉ះពាល់ពីអ្នកដទៃ ទើបការធ្វើខ្លួនឯងជាការប្រសើរបំផុត។ 

>បងខេត? ជួយជូនខ្ញុំទៅឡានបន្តិច<
>ចាស ទៅហើយ<

បន្ទាប់ពីរៀបចំខ្លួនរួចរាល់ ជំនួយការផ្ទាល់ខ្លួនរបស់ថេ ក៏រហ័សរត់មកទទួល ជួយយកអាសាតារារបស់ខ្លួនពេលដែលគេរៀបធ្វើដំណើរចាកចេញពីកន្លែងថត។

>ហឹស គ្រាន់តែបានល្បីដោយសារមានខ្នងបង្អែកសោះ បែរជាហ៊ានដើរពើងទ្រូងមិនគោរពសិស្សច្បងអីបន្តិច<

មិនទាន់ទាំងបានចេញពីក្រុមហ៊ុនផង ក៏ត្រូវមកជួបសិស្សច្បងធ្លាក់កូដ ដែលមកយាយីខ្លួនទាល់តែបាន ពិតជារំខានមែន។

>អូ! សុំទោសផង សិស្សច្បងជេស៊ី អម្បាញ់មិញខ្ញុំញាប់ពេកទើបមិនបានចាប់ភ្លឹក<

ថេ ព្យាយាមហើយគឺមិនចង់បង្ករជំលោះជាមួយមនុស្សស្រីម្នាក់នេះនោះទេ ទោះបីជានាងតែងតែនិយាយឌឺដង ថាឲ្យខ្លួនជារឿយៗក៏ដោយ ព្រោះថ្ងៃនេះនាយក៏ហត់សមល្មមដែរ ចង់សម្រាក.... តែថាអ្នកខាងនោះដូចជាមិនចង់ចប់សោះ

Star in the dark ⭐ [Complete ✅]Where stories live. Discover now