Ch16: ម្ចាស់គំនូរ

2.3K 117 3
                                    

  
កន្លងផុតជាច្រើនម៉ោងនៅលើឡាន មិនដឹងថាពួកគេធ្វើដំណើរបានមកឆ្ងាយប៉ុន្មាននោះទេ ដឹងត្រឹមថាពេលនេះជិតល្ងាចទៅហើយ ទើបឡានឈប់នៅមុខផ្សារទំនើបមួយកន្លែង ដែលនៅទីនេះ ហាក់ដូចជាស្ងប់ស្ងាត់ មិនសូវមានមនុស្សចេញចូលប៉ុន្មានទេ។ ឃើញមានតែព្រៃខៀវស្រងាត់និងភ្នំជុំវិញ បាំងបិទសឹងមើលផ្ទះអ្នកភូមិមិនឃើញ។

"បងជុង... ពួកយើងនៅទីណា?"
ថេយ៉ុង យកដៃញីភ្នែកហាក់ដូចមិនទាន់អស់ងងុយទាំងដែលគេងតាមផ្លូវមករហូត។ នាយក្រឡេកមើលទេសភាពជុំវិញតាមបង្អួចដោយអារម្មណ៍ហោះហើរ ព្រោះមិនដែលនឹងគិតថាបានចេញមកស្រឡះមុខស្រឡះមាត់បែបនេះ។
ទីនេះ ដូចជានៅជិតជើងភ្នំ ទំនងដូចជាជនបទតែនាយនៅតែមិនស្គាល់។

"ជាស្រុកកំណើតរបស់់បង"
នេះជាភូមិ ស្រុកដែលម៉ាក់នាយរត់មករស់នៅជាមួយប៉ា ហើយក៏បានបង្កើតនាយនៅកន្លែងនេះផងដែរ។ វាមានអតីតកាលដ៏ឈឺចាប់ជាច្រើន ហើយក៏មានអនុស្សាវរីយ៍រាប់មិនអស់ដែរ ជាការចងចាំចុងក្រោយរវាងនាយនិងគ្រួសារ។

"បងដូចជាធ្លាប់ប្រាប់អូនដែរ តែអូនមិនដែលបានមកដោយផ្ទាល់សោះ"
"ពេលនេះបានមកហើយតាស៎។ តោះ! ចុះសិនទៅ យើងត្រូវចូលទិញអីវ៉ាន់ និងអាហារមួយចំនួនសិន"
"ល្អណាស់! ហិហិ សំណាងហើយ ដែលបងស្រីលីសាបានយកអីវ៉ាន់និងកាបូបអូនមកដែរ"
នាយតូច ញញឹមហែកថ្ពាល់គ្រាន់តែឮថានឹងបានចូលទៅសបភីងដោយខ្លួនឯង រួចក៏ទាញកាតខ្មៅរបស់ខ្លួនចេញមក រៀបនឹងចុះពីឡានទៅហើយ ក៏ត្រូវជុងហ្គុកចាប់ដៃជាប់

"គិតចង់ធ្វើអី?"
"អ៎! គឺទិញអីវ៉ាន់ហ្នឹងណា៎"
"ចង់ទិញឱ្យអស់ពីផ្សារឬយ៉ាងម៉េច ទើបចាំបាច់ប្រើកាតនោះ?"
"ចុះបើមែន?"
រាងក្រាស់ ដកដង្ហើមធំបន្តិច ក្នាញ់ដល់ក្មេងក្បាលរឹងដែលចេះតែចង់ឈ្នះ មិនស្ដាប់សម្ដី

"ឡានតូចតែមួយគ្មានកន្លែងដាក់ទេ"
"អ៊ីចឹង ចាំអូនទិញឡានមួយទៀតទុកដាក់អីវ៉ាន់"
"ថេយ៍!"
អ្នកកំលោះ ក្រហឹមជាព្រមានបន្តិច មុនកញ្ឆក់កាតគេទុកកន្លែងដើមមិនឲ្យប្រើប្រាស់... កូនផ្ទះហ្នឹង គេសបភីងម្ដងៗទិញឡានចឹងមែន? មិនមែននាយផ្ដាច់ការចង់ហាមឃាត់គេនោះទេគ្រាន់តែមិនចង់ឲ្យត្រកូលគីម៉ូរ៉ាដឹងពីការទូទាត់ រឺចាយវាយរបស់គេ ខ្លាចថាពួកនោះតាមដាន ដឹងថាថេយ៍នៅឯណា។?

Star in the dark ⭐ [Complete ✅]Where stories live. Discover now