បន្ទាប់ពីបញ្ចប់ការងារនៅទីនេះ ថេយ៉ុងនិងក្រុមការងារក៏ត្រូវត្រឡប់ទៅផ្ទះរៀងខ្លួនវិញទាំងព្រលឹម តែម្ចាស់ខ្លួនដូចជាមិនទាន់ដាច់ចិត្តទៅទាល់តែសោះ ព្រោះជឿថាមនុស្សដែលខ្លួនស្រឡាញ់កំពុងតែស្ថិតនៅម្ដុំនេះនៅឡើយ។
"ប្អូនវី ពួកយើងត្រូវឡើងឡានហើយ"
"ក៏ប៉ុន្តែ... ខ្ញុំ... ហ៊ឹម... ខ្ញុំទៅក៏បាន"
ឈប់រង់ចាំគេទៀតទៅ បើគេពិតជាចង់ជួបយើងពិតមែន គេប្រាកដជាមករកយើងហើយ។ទាំងក្រុមការងារនិងអ្នកឯទៀតបានចាកចេញពីសណ្ឋាគារតាំងពីយប់មិញ នៅសល់តែថេយ៉ុង ជីមីនព្រមជាមួយអ្នកចាត់ការខេតប៉ុណ្ណោះដែលត្រូវទៅនៅថ្ងៃនេះ។ មូលហេតុ ថេយ៍គ្រាន់តែចង់មានភាពផ្ទាល់ខ្លួនស្នាក់នៅទីនេះដោយស្ងៀមស្ងាត់ តែនរណាទៅដឹងថាខាងសណ្ឋាគាររាយការណ៍មកថា មានអ្នកកាសែតតាមមក។
"ឈប់... ឈប់សិន... យើងឡើងឡានមិនទាន់បានទេ ត្រូវចាំឡានថ្មីមកទទួល"
"ហេតុអីទៅបងខេត?"
"គឺថា... បងទើបតែទទួលបានដំណឹង ថាមានបុគ្គលិកនៅទីនេះលួចលក់ព័ត៌មានឲ្យខាងក្រៅថា ពីរនាក់ឯងមានទំនាក់ទំនងគ្នានៅសណ្ឋាគារនេះ"
"ស្អីគេបង? ខ្ញុំមិនបានធ្វើអីផងត្រូវគេចោទថាព្រានទៀតហើយ? បើបានធ្វើខ្លះ មិនថាទេនៀក៎"
ជីមីនរអ៊ូររង៉ូវដោយនាយគ្រាន់តែនៅចង់កំដរមិត្ត ចាំទៅផ្ទះវិញជាមួយគ្នា តែនរណាទៅដឹងថាមានរឿងបែបនេះ? ហើយអ្នកដែលប្រព្រឹត្តនោះក៏រត់បាត់ទៀត បែជាទុកឱ្យនាយជាអ្នកទទួលខុសត្រូវ បើជួបគេមែន នាយមិនលើកលែងឲ្យនោះទេ នឹង...•ពីតៗ
"ឡើងឡានមក"
និយាយដើម ដង្ហើមដល់? នៅសុខៗមនុស្សប្រុសដែលជីមីនចង់តាមរកនោះក៏បង្ហាញខ្លួន ថែមទាំងជួយយកអាស្រ័យជូនពួកគេចេញពីសណ្ឋាគារទៀត។ ចុងបញ្ចប់ពួកគេក៏ត្រូវឡើងឡានជាមួយនាយ ដោយជីមីនដូចមិនសូវហ៊ានក្អកដូចកាលពីមិនទាន់ជួបគេទេ។ជីមីនអង្គុយនៅកៅអីក្រោយជាមួយអ្នកចាត់ការ តែភ្នែកនៅតែសម្លឹងមើលអ្នកកំពុងតែបើកបរមិនដាក់ ដោយមើលគេតែងខ្លួនប្លែកៗ បិទបាំងមុខមាត់ជិត មិនលើកលែងសូម្បីម្រាមដៃ។ អាថ៌កំបាំងជាងតារាដូចជានាយទៅទៀត។
"មើលអី? មានអីចង់និយាយជាមួយខ្ញុំ?"
ជុងហ្គុកសួរទៅអ្នកខាងក្រោយ បន្ទាប់ពីមានអារម្មណ៍ថាត្រូវគេសម្លឹងលើ សម្លឹងក្រោមមិនដាក់ ហើយហាក់ដូចកំពុងត្រូវគេជេរ ដាក់បណ្ដាសាដោយប្រយោលយ៉ាងម៉េចទេ?
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023