ហេតុអ្វីពេលទង្វើសាមញ្ញៗដែលមាននៅពេលនេះ វាផ្ដល់ភាពកក់ក្តៅដល់បេះដូងដល់ថ្នាក់នេះ? កន្លងមក ការសប្បាយចាយវាយលើគំនរមាសប្រាក់ មានមនុស្សតាមចោមរោមគ្រប់ទីកន្លែង វាមិនមានក្ដីសុខដូចជាពេលបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ក្នុងផ្ទះតូចៗដូចជាពេលនេះសោះ។
*ខ្ញុំចង់រស់នៅបែបនេះជាមួយគេអស់មួយជីវិត!*
"ថេយ៍? មកញ៉ាំមក ឆ្អិនហើយ"
នាយតូច ហាក់ភ្ញាក់ពីការស្រមើស្រមៃក្រោយលឺសម្លេងក្រអួនក្រអៅរបស់គេ ហើយឱនមុខចុះ អង្អែលថ្ពាល់ខ្លួនឯងតិចៗដោយអៀនប្រៀន ពេលដឹងខ្លួនថាបានសម្លឹងមើលគេឡើងភ្លឹក និងគិតតែម្នាក់ឯងដូចជាមនុស្សត្រូវស្នេហ៍"តែអូនមិនទាន់គូរហើយទេ"
"ចាំគូរជាមួយគ្នាពេលក្រោយ"
"មែនហេស? អូខេ ហិហិ"
រាងក្រាស់ មិនតបតែក៏ងក់ក្បាលយល់ព្រម ទើបថេយ៍ក្រោកទាំងសើចឡើងលិបភ្នែកពេញចិត្តនឹងចម្លើយរបស់គេ។ គិតទៅ ពួកគេខានគូររូបជាមួយគ្នាយូរដែរហើយ គួរតែមករំលឹកអនុស្សាវរីយ៍ម្ដង..."តែបងមើលបន្តិចទៅមើល យ៉ាងម៉េចដែរ?"
នាយតូច បែស្នាដៃរបស់ខ្លួនឲ្យគេមើល មុននឹងដើរទៅដាក់បង្គុយក្បែរគេ
ជុងហ្គុក ជ្រឹមភ្នែកមើលទៅគំនូរបន្តិច ហើយក៏មើលទៅថ្ពាល់ប៉ោងៗដែលនៅជិតនឹងមុខរបស់ខ្លួនមិនដាក់ភ្នែក មុននឹងស្ដីឡើង..."ស្អាត... ស្អាតណាស់"
"ហិហិ មែនហេស?"
ព្រោះតែសប្បាយចិត្តពេកទើបងាកទៅរកគេយ៉ាងលឿនដោយភ្លេចខ្លួន ទើបច្រមុះស្រួចមួយនេះ វិះនឹងជល់ច្រមុះគេទៅហើយ ឯភ្នែកក៏ប្រទាក់នឹងខ្សែភ្នែករបស់គេដែលកំពុងតែមើលមកខ្លួនដូចគ្នាព្រះអើយ! ខ្សែភ្នែករបស់គេប្រៀបដូចជាដែកឆក់ កាន់តែសម្លឹងកាន់តែធ្វើឱ្យនាយតូចធ្លាក់ក្នុងអន្លង់ស្នេហ៍កាន់តែជ្រៅ។ នាយចាំពេលនោះច្បាស់ណាស់ គឺម្ចាស់កែវភ្នែកមានពន្លឺមួយគូនេះហើយ ដែលបានជួយនាយចេញទីងងឹតកាលពីប៉ុន្មានឆ្នាំមុន ហើយគេគឺជាស្នេហ៍ដំបូងរបស់ខ្លួន។
"ម្ហូបត្រជាក់អស់ហើយ"
អាល់ហ្វាសង្ហារ និយាយឡើង ហើយក៏ងាកមុខចេញលាក់អារម្មណ៍ច្របូកច្របល់នៅក្នុងខ្លួន។ មួយរយៈនេះ នាយដូចជាបាត់ម្ចាស់ការច្រើនដងណាស់ដោយសារតែក្មេងម្នាក់នេះ!
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023