ក្រោយពីងូតទឹករួចរាល់ ថេយ៉ុង ក៏ដើររុករកខោអាវរបស់ម្ចាស់បន្ទប់យកមកស្លៀកពាក់ ទាំងដែលម្ចាស់គេមិននៅ ហើយក៏មិនទាន់អនុញ្ញាត តែឲ្យធ្វើយ៉ាងម៉េចបើចាំបាច់ហើយនោះ?ក្នុងទូគេគ្មានសម្លៀកបំពាក់អីច្រើននោះទេ ហើយពណ៌ក៏មិនច្រឡំគ្នាដែរ មានតែពណ៌ស និងខ្មៅប៉ុណ្ណោះ ទើបនាយតូចស្រវ៉ាយកអាវសដៃវែងសាច់បែបត្រជាក់ៗយកមកពាក់ ព្រមជាមួយនឹងខោស្លីបរបស់គេ។ គ្រាន់តែអាវក៏វែងដល់ជង្គង់ទៅហើយ ឃើញថាមិនចាំបាច់ស្លៀកខោផង តែចេះតែស្លៀកៗទៅ កុំឲ្យល្ហើយខាងក្រោមពេក។
>ឃ្លានណាស់ មិនទាន់បានញ៉ាំអីផង<
ព្រោះតែរវល់ឆ្លេឆ្លានឹងរឿងរបស់គេ ទើបនាយត្រូវអត់បាយក្រហាយក្រពះបែបនេះ អ្វីក៏មិនបានចូលពោះ ទើបរាងស្ដើងនាំរាងកាយល្វតល្វន់របស់ខ្លួនដើរចូលចង្រ្កានបាយទាំងញញើតញញើម ព្រោះមិនដែលធ្វើអីញ៉ាំដោយខ្លួនឯងទាល់តែសោះ។
>ធ្វើអី?<
>អូ៎....គឺ....អូនចង់ធ្វើអីញ៉ាំ<ថេយ៍ យកដៃរឹតទ្រូងបន្ធូរភាពភ័យខ្លាច ពេលអ្នកម្ខាងទៀតចូលមកដោយមិនឲ្យដំណឹង ចំណែកឯរាងក្រាស់ គិតតែសម្លឹងមើលអ្នកម្ខាងទៀតមិនដាក់ភ្នែក ជាពិសេសរាងកាយតូចច្រឡឹងដែលនៅក្រោមអាវរបស់នាយជើង.... វាកាន់តែធ្វើឲ្យគេមើលទៅស៊ិចស៊ី...ទប់អារម្មណ៍ៗ!!!
>ចេះធ្វើដែរហេស?<
>មិនចេះទេ<
>អញ្ចឹងនៅឈរត្រង់នោះធ្វើអីទៀត ទៅអង្គុយចាំនៅលើសាឡុងសិនទៅ<
>បងធ្វើឲ្យអូនញ៉ាំហេស?<
>មែន<យ៉ាងណាពេលបានលឺចម្លើយរបស់នាយសង្ហាហើយ ថេយ៉ុងក៏ដឹងថាគេនៅតែយកចិត្តទុកចិត្តលើខ្លួន ទោះជាគេមិនបានសារភាពក្ដី។ មាត់ហាស្ដី បែបនេះបែបនោះ តែនៅតែចិត្តមិនដាច់។
>យប់នេះ ញ៉ាំមីសិនទៅ ព្រោះខ្ញុំមិនបានត្រៀមទុកមុនថានឹងស្នាក់នៅទីនេះទេ ទើបគ្មានអាហារបម្រុងជាពិសេស<
ជុងហ្គុក យកមីមួយចានដាក់នៅមុខរាងតូច ទើបរាយរ៉ាប់ប្រាប់គេ ព្រោះនាយពិតមិនទាន់បានរើមកទីនេះឲ្យពេញលេញពិតមែន ហើយយប់នេះគ្រាន់តែជារឿងអាសន្នប៉ុណ្ណោះ។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023