Ch12: អូនខុសអី?

2.1K 115 8
                                    

  
នៅក្នុងកម្មវិធីនេះពិតជាអ៊ូរអរខ្លាំងណាស់ មានទាំងភ្ញៀវដែលសម្រាកនៅក្នុងរីសតផ្ទាល់ក៏ដូចជាភ្ញៀវផ្សេងៗទៀតដែលកក់សំបុត្រមកស្នាក់នៅមិនទាន់ក៏អញ្ជើញមកដែរ។

ថេយ៉ុង ត្រូវដើរកាត់កម្រាលព្រំក្រហម បង្ហាញស្នាមញញឹមដល់គ្រប់អ្នកគ្នា ដើម្បីផ្ដិតយករូបភាព និងទ្រាំនឹងការសម្ភាសន៍ផ្សេងៗរាប់មិនអស់របស់អ្នកកាសែត។

"តើលោកនិងសូជុនត្រូវជាអ្វីនឹងគ្នាដែរ?"
"តើថ្ងៃនេះថេយ៍វី និងជីមីន មានបទចម្រៀងរួមគ្នាមែនទេ? អ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាណាស់មែនទេ?"
"លឺថាថេយ៍វីបានចូលរួមពិធីនេះព្រោះតែមានទំនាក់ទំនងស្អិតរមួតនិងលោកស្ទេវិន តើត្រូវទេ?"
តើពួកគេគ្មានអ្វីសួរ ក្រៅពីយកពាក្យចចាមអារ៉ាមយកមកដេញដោល ហើយបន្តចុះផ្សាយខុសពីការពិតទេឬ?

"នោះសុទ្ធតែពាក្យចចាមអារ៉ាមទេ...សុំទោសផង"
និយាយហើយ នាយតូចក៏សុំខ្លួនដើរចូលទៅក្នុងពិធីបន្ត រួចក៏ឃើញមានវត្តមាន មនុស្សដែលនាយកំពុងតែគេចមុខឈររង់ចាំជាស្រេច

"យើងមកថតជាមួយគ្នាទៅ"
ដោយលោកស្ទេវិន ដាក់សំណើរបែបនេះទៅហើយ រាងស្ដើងក៏ចូលទៅឈរក្បែរគាត់ តែមិនហ៊ាននៅកៀកនោះទេ ក៏មិនឲ្យគេឆ្លៀតឱកាសប៉ះពាល់ផ្ដេសផ្ដាសដែរ។
ក្រោយៗមក នាយក៏ត្រូវថតឈររូបជាមួយមនុស្សជាច្រើន មានទាំងមន្ត្រី និងមិត្តរួមសិល្បៈ ញញឹមសឹងតែស្ងួតជើងធ្មេញ ឯភ្នែកក៏ផ្សាព្រោះតែពន្លឺភ្លើងកាមេរ៉ា តែអាចតវ៉ាអ្វីបានទៅ បើនេះជាអាជីពរបស់នាយ។

ដល់ពេលដែលត្រូវឡើងច្រៀងបើកកម្មវិធី ជីមីន និងថេយ៉ុង ក៏បានត្រៀមខ្លួនជាស្រេចបញ្ចេញសម្លេងរបស់ខ្លួនសម្រាប់ទស្សនិកជននៅក្នុងរីសតនេះទាំងមូល។

មើលទៅពួកគេប្រៀបដូចជាគូស្នេហ៍ដែលច្រៀងផ្ដោះផ្ដងគ្មាទៅវិញទៅមក ដោយជីមីន តែងតែញញឹមគ្រប់ពេលមើលទៅអ្នកម្ខាងទៀតដែលសាងការចាប់អារម្មណ៍ពីគ្រប់គ្នា។
ថេយ៉ុង ក៏ដាក់អារម្មណ៍បានល្អមិនតិចដែរ ទាស់ត្រង់ថាភ្នែកនាយនៅមិនស្ងៀម ចេះតែរារកមើលបុរសម្នាក់ដែលមិនដឹងថាគេនោះមករឺអត់។

Star in the dark ⭐ [Complete ✅]Where stories live. Discover now