Ch4: ទន្សាយក្នុងមាត់ខ្លា🐯🐰

2.6K 140 6
                                    


ទោះបីជា ថេយ៉ុង ប្រឹងប្រាប់ខ្លួនឯងប៉ុន្មានដង ថាមិនឱ្យចូលទៅពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែបេះដូងនៅមិនស្តាប់បញ្ជាចង់ដឹង ចង់ឃើញផ្ទាល់នឹងភ្នែក ថាគេពិតជាទាក់ទងនរណាមែនឬអត់។ បើមានមែននោះ នាយនឹងងាយកាត់ចិត្ត....

នេះប្រហែលជាលើកទីមួយហើយ ដែលរាងតូចក្លាហានមកក្លឹបអីបែបនេះ ថែមទាំងមកដោយខ្លួនឯងទៀតផង ដោយមិនបានខ្វល់ពីមុខមាត់ និងកិត្តិយសរបស់ខ្លួនឯងដើម្បីតែចង់មកតាមដានគេដោយផ្ទាល់។

>ទីនេះ ធំខ្លាំងណាស់ ខ្ញុំទៅរកគាត់នៅឯណា?<

ពេលចាប់ឈានជើងចូលដល់ក្នុងក្លឹប ថេយ៍ ក៏ចាប់ផ្ដើមស្រវាំងភ្នែកនឹងភ្លើងពណ៌ទីនេះទៅហើយ កុំថាឡើយឲ្យរកមនុស្សនោះ។
សំណាងហើយ ដែលនាយពាក់អាវក្រៅក្រាស់ខ្មឹករបស់គេមកជាមួយ ទើបគ្មាននរណាចាប់អារម្មណ៍នឹងរូបរាង ព្រមជាមួយក្លិនខ្លួន របស់នាយ ព្រោះគេអាចនឹងគិតថានាយជាអាល់ហ្វា រឺរបស់មានម្ចាស់។

>អូយ៎...សុំទោស<

នាយតូច បានដើរបុកមនុស្សស្រីម្នាក់រហូតជ្រុះមួកដែលខំយកបិទបាំង ទើបនាង និងគ្នីគ្នារបស់នាងតាមសម្លឹងមុខនៅក្រោមម៉ាស់របស់នាយមិនព្រិចបែបអាការៈសង្ស័យ

>ស្រដៀងវីដល់ហើយ<

ក្រោយឃើញពួកគេខ្សឹបខ្សៀវគ្នាបែបសង្ស័យបែបនេះ ថេយ៍ក៏ប្រញាប់ដើរយ៉ាងលឿនចាកចេញពីទីនោះទាំងមិនមើលមុខក្រោយ

>ធ្វើយ៉ាងម៉េចទៅ<

ពេលឃើញមានមនុស្ស មើលមក និងដើរតាមបែបនេះនាយកាន់តែខ្លាច ព្រោះមិនដែលមកកន្លែងមនុស្សអ៊ូរអរបែបនេះសូម្បីម្ដង។ នាយព្យាយាម ដើរទៅរកកន្លែងស្ងាត់ និងគេចខ្លួន ប៉ុន្តែមិនដឹងទេថាកន្លែងបែបនោះ វាកាន់តែគ្រោះថ្នាក់

>អឹមមម....ជ-ជួយ....<

រាងស្ដើង ត្រូវបាតដៃក្រាស់ទាញកញ្ឆក់ទៅកន្លែងងងឹតរហូតធ្វើឲ្យនាយជ្រមិលខ្លួនទៅលើដើមទ្រូងរឹងមាំរបស់គេទាំងស្រុង ហើយនៅវេលានោះហើយទើបនាយដឹងខ្លួន ព្រមស្ងៀមស្ងាត់ សម្ងំក្រោមដើមទ្រូងដ៏កក់ក្ដៅរបស់គេតាមសម្រួល។

Star in the dark ⭐ [Complete ✅]Where stories live. Discover now