"បងវិចទាំងប្រពន្ធទាំងកូនមកជាមួយព្រោះខ្លាចម៉ាក់រឺ?"
ថេយ៉ុង អង្គុយគងអន្ទាក់ខ្លានៅលើសាឡុង និយាយបណ្ដើរ ភ្នែកសម្លឹងមើលទៅក្មួយប្រុសបណ្ដើរទាំងចិត្តអាណិត។ គេនៅក្មេងណាស់ បែរជាត្រូវទទួលការមាក់ងាយពីម៉ាក់របស់នាយទៅហើយ មិនចង់ស្រមៃទេ!"នោះជារឿងមួយ មួយវិញទៀត បងចង់នៅក្បែរប្រពន្ធកូនឲ្យបានច្រើន"
នាយធំ លើកដៃឱបស្មាមនុស្សជាទីស្រលាញ់រួចសម្លឹងមើលទៅកូនប្រុសដែលកំពុងដេកលង់លក់ដោយមិនដឹងរឿងអី។ ពួកគេលំបាកជាច្រើនឆ្នាំដោយសារតែនាយ នាយមិនអាចទ្រាំ មិនធ្វើអ្វីសោះបានទៀតទេ។"ខ្ញុំអាចយល់ខ្លះៗហើយ តែយល់ល្អសាកនាំក្មួយប្រុសនិងបងថ្លៃទៅនៅផ្ទះយើងមួយរយៈទៅ បើម៉ាក់នៅតែដាច់អហង្ការ ខ្ញុំគាំទ្រអោយបងរើទៅនៅខាងក្រៅ"
"ហឹម បងនឹងសាកល្បង តែថ្ងៃនេះ ឯងក៏ត្រូវត្រឡប់ទៅជាមួយបងដែរ"
រឿងផ្ទះមួយនោះ វាជាកម្មសិទ្ធិរបស់នាយតាំងពីដើមមកម្ល៉េះ នាយជាបងធំក្នុងគ្រួសារ អ្វីៗសុទ្ធតែនៅក្នុងដៃនាយ ណាស់តែផ្ទះធំតែចិត្តចង្អៀតហ្នឹងឯង យ៉ាងណាក៏គ្មានក្ដីសុខ។"ខ្ញុំត្រៀមខ្លួនត្រឡប់ទៅជួបម៉ាក់រួចហើយ"
"បើឯងត្រូវការអីប្រាប់បងមកចុះ បងនៅខាងឯង"
"អរគុណបងហើយ"
មានបងប្រុស ជាខ្នងបង្អែកក៏ល្អ តែប្រឆាំងនឹងម៉ាក់ខ្លួនឯងវាជារឿងដ៏ពិបាកបំផុត។អាហារពេលល្ងាចជួបជុំគ្រួសារមួយពេលនេះ ត្រូវបានរៀបចំយ៉ាងធំដុំបំផុតដែលមិនធ្លាប់មាននៅក្នុងគ្រួសារ។ វាប្រៀបដូចជាអ្នកស្រី ណាយ៉ុងបានគិតទុករួចជាស្រេចទៅហើយថាថ្ងៃនេះ គាត់នឹងបានជួបនរណា។
គាត់មិនដែលញញើត មិនខ្លាច ហើយក៏មិនបានទទួលកំហុសលើរឿងដែលខ្លួនបានធ្វើដែរ ព្រោះគ្រប់យ៉ាងដែលគាត់បានធ្វើសុទ្ធតែមានហេតុផល និងត្រឹមត្រូវជានិច្ច។
"ម៉ាក់!"
ពេលចូលមកដល់ក្នុងផ្ទះ គ្រួសារណាំជូនក៏ឱនគោរពអ្នកជាម្ដាយពីចម្ងាយ ឯអ្នកស្រីបានតែធ្វើហឹសក្នុងបំពង់ក មើលទៅចៅបន្តិច និងហួសទៅសម្លក់ថេយ៍បន្ត មុននឹងដើរទៅអង្គុយកៅអីរបស់គាត់ដែលនៅក្បាលតុ។
YOU ARE READING
Star in the dark ⭐ [Complete ✅]
Fanfiction"អូនដូចជាដួងតារានៅលើមេឃ ចំណែកបងត្រឹមជាកូនទន្សាយ ម៉េចនឹងអាចឈោងបេះផ្កាយយកមកឱបជាប់ទ្រូងបាន" ជុងហ្គុក "បើអូនជាផ្កាយបងជាផ្ទៃមេឃនាពេលរាត្រី បើបងជាទន្សាយ អូនជាត្រកួនខ្ចី ជាចំណីរបស់បង" ថេយ៉ុង #Taekook # cover credit to the owner 🧡 18/July/2022-27/may/2023